ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។
ម៉ោង៩:០០នាទីយប់......
អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វើឱ្យមួយគ្រួសារមិនអាចទាន់ចេញមកក្រៅបានឡើយ។ អ្នកពន្លត់អគ្គីភ័យបាននាំគ្នាមកជាច្រើននិងឡានទឹកផងដែរ ដើម្បីបង្គ្រាបគ្រោះ អគ្គីភ័យនេះ ហើយព្រមទាំងមានអ្នកជិតខាងនិងមនុស្សម្នាជាច្រើន មកមើលពីទិដ្ឋភាពដ៏គួរឱ្យរន្ធត់នេះ។
ក្រាក!!
"កូនសម្លាញ់! កូននៅឯណា?"
"លោកប៉ាអ្នកម៉ាក់...កូនខ្លាចណាស់"
"កុំខ្លាចអីកូន ចាំប៉ានាំកូនចេញទៅ"
"តោះពួកយើងឆាប់ចេញទៅ" អ្នកជាម្ដាយនិយាយ។ បន្ទាប់មកពួកគេក៏បានកាន់ដៃគ្នាយ៉ាងជាប់។
"តោះ! ផ្លូវនេះ" ឪពុកបានលើបីកូនឡើងរួចក៏ដើរចាកចេញពី បន្ទប់។
គ្រាំង!!!
ទូរដាក់តាំងសម្ភារៈមួយបានដួលរលំ មកសង្កត់លើជើងអ្នកជាម្ដាយ ភ្លាមៗនោះស្វាមីរបស់គាត់ក៏ប្រញាប់ទៅលើកទូរចេញយ៉ាងលឿន។
"អូនសម្លាញ់អូនមិនអីទេមែនទេ? ចាំបងជួយអូន" គាត់បានព្យាយាមទៅជួយប្រពន្ធរបស់គាត់ ឯកូនស្រីក៏បានជួយម្ដាយខ្លួនដូចគ្នា។
"អូនមិនអីទេ" គាត់និយាយទាំងឈឺចាប់។
"តោះពួកយើងទៅទៀត"
អ្នកជាស្វាមីបានដឹកដៃកូនស្រី និងគ្រាហ្ម៍ប្រពន្ធរបស់គាត់ដើម្បីរកផ្លូវចេញមួយផ្សេងទៀត ប៉ុន្តែរឿងដែលអាក្រក់ក៏បានកើតឡើងគឺមានផ្ទាំងពិដានបាក់ធ្លាក់មកលើពួកគេ តែអ្នកជាឪពុកបានរុញកូននិងប្រពន្ធរបស់គាត់ចេញពីទីនោះ។
YOU ARE READING
ស្នេហ៍គ្មានទីបញ្ចប់
Romance+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...