នៅមន្ទីរពេទ្យ.....
លីសាបានបើកទ្វារ ហើយក៏ឃើញប៉ារបស់នាងនៅជាមួយម៉ាក់ជេននី។ ពេលនោះអណ្ដាតភ្លើងក្នុងចិត្តលីសាក៏ចាប់ផ្ដើមឆាបឆេះឡើង។
"ឯងមកមើលអ្នកមីងមែនទេ?" គាត់ញញឹម។
"ហេតុអ្វីប៉ាចង់សម្លាប់លោកគីម យ៉ុនហ៊ី?!" នាងស្រែកដាក់ប៉ារបស់នាង។
"លីសាម៉េចនិយាយដាក់ប៉ាឯងបែបនេះ?" ម៉ាក់ជេននីនិយាយ។
"ប៉ាឆ្លើយនឹងខ្ញុំមក! ហេតុអ្វីចង់សម្លាប់គាត់!?"
"គឺ..." ប៉ារបស់លីសារៀងស្ទាក់ស្ទើរមិនចង់ឆ្លើយតបទៅកាន់កូនស្រី តែពេលឃើញមុខលីសាសម្លឹងគាត់សឹងតែចង់ស៊ីសាច់ គាត់ក៏មិនចង់លាក់តទៅទៀតដែរ គាត់ក៏សម្រេចចិត្តនិយាយតបទៅលីសាវិញ។
"បើយើងមិនសម្លាប់គេ គេនឹងសម្លាប់ឯង!!" ប៉ារបស់លីសាមើលទៅកូនស្រីទាំងអារម្មណ៍ឆ្គាំឆ្គង។
"គេម្នាក់នេះស្អីក៏ហ៊ានធ្វើដែរ ដើម្បីលុយកូនស្រីបង្កើតគេក៏គេអាចសម្លាប់បានដែរ"
"ប៉ានិយាយឆ្កួតអីនឹង?" លីសាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
"ឯងមើលតែគំរូខ្ញុំទៅដឹងហើយថាគេធ្វើដាក់ខ្ញុំបែបណា គេជាអ្នកជួលឃាតករមកសម្លាប់ខ្ញុំ" ម៉ាក់ជេននីនិយាយទាំងភ័យៗ។
"បើនិយាយបែបនេះ អ្នកមីងក៏ដឹងថាលោកប៉ាជាអ្នកធ្វើឲ្យមានភ្លើងឆាបឆេះផ្ទះអ្នកមីងយូរហើយ..." ភ្នែកលីសាចាប់ផ្ដើមរលីងរលោង។
"អឹម...." ម៉ាក់ជេននីងក់ក្បាល ហើយលីសាក៏ស្ទើតែមិនជឿនៅអ្វីដែលនាងដឹងនៅពេលនេះដែរ។
"...ព្រះអើយ!! នៅមានមនុស្សប៉ុន្មានម្នាក់ទៀតដែលកុហកខ្ញុំ" លីសានិយាយរួចនាងក៏ដើរចេញទៅបាត់។ បន្ទាប់ពីដើរចេញពីមន្ទីរពេទ្យហើយនាងក៏បានបើកឡានយ៉ាងលឿនចេញទៅដោយមិនដឹងទិសតំបន់។
លីសាបើកឡានរហូតទៅដល់ស្ពានមួយហើយក៏ជាន់ហ្រ្វាំងឡានយ៉ាងខ្លាំង។ នាងចុះពីលើឡានដើរទៅបង្កាន់ដៃស្ពាន ហើយនាងក៏បានចាប់ផ្ដើមស្រែកខ្លាំងៗឡើងអស់ពីបំពង់ ក របស់នាងដើម្បីបញ្ចេញកំហឹងពីក្នុងខ្លួន។
YOU ARE READING
ស្នេហ៍គ្មានទីបញ្ចប់
Romance+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...