ភាគទី ២៥

330 12 0
                                    

"ជេននីមើលមកបងមក បងជាលីសាណា...មើលមកបងមក" លីសាចាប់កាន់មុខរបស់ជេននីឲ្យមើលមកកែវភ្នែករបស់នាង។

"លែងខ្ញុំទៅ ខ្ញុំសូមអង្វរដោះលេងខ្ញុំទៅកុំធ្វើបែបនេះអី សូមអង្វរ" នាងនិយាយផងយំផង។ ឃើញស្ថានភាពជេននីបែបនេះលីសាក៏ចាប់ផ្ដើមយំនឹងបន្ទោសខ្លួនឯងដែលធ្វើឲ្យនាងធ្លាក់ខ្លួនដល់ដំណាក់កាលនេះ ព្រោះដោយសារមិនបានមើលថែរក្សាជេននីឲ្យបានល្អ។

"បងសុំទោស! បងគ្មានចេតនាធ្វើឲ្យអូនក្លាយជាបែបនេះទេបើបងដឹងថា នរណាជាអ្នកធ្វើបាបអូនបងនឹងមិនឱ្យគេរស់នៅស្រួលនោះទេ" លីសាឱបនាងយ៉ាងណែន។ ចំណែកឯជេននីវិញក៏បានខំរើ បំរាស់ពីការឱបរបស់លីសា ព្រោះតែស្រមោលខ្មៅមួយដែលដក់ក្នុងកែវភ្នែកនិងអារម្មណ៍របស់នាង វាបានប្រែក្លាយនាងពីមនុស្សធម្មតាក្លាយជាមនុស្សម្នាក់មានសតិអារម្មណ៍មិនល្អ និងមិនហ៊ានឃើញ សូម្បីតែពន្លឺ។ ដោយជេននីលែងមានការរើបំរាស់ លីសាក៏ឈប់ឱបនឹងឱនទៅមើលមុខជេននីជាមួយទឹកមុខក្រៀមក្រំ។

"លី...លីសា គឺ​ប​ង​ពិតមែន!?" នាងស្ទុះទៅឱបលីសាយ៉ាងជាប់មិនលែងទាំងទឹកភ្នែកដាមពេញផែនថ្ពាល់។

"កុំទៅចោលអូនអីលីសា...កុំទៅកុំ..."

"បងនៅទីនេះ កុំខ្លាចអី! បងនៅទីនេះហើយគ្មានអ្នកណាធ្វើ

បាបអូនទៀតទេ" លីសាចេញនាំនាងចេញពីបន្ទប់ក្រោមដីទៅបន្ទប់ គេងរបស់នាងវិញ និងហៅគ្រូពេទ្យមកពិនិត្យសុខភាពជេននី។ ពេលគ្រូពេទ្យកំពុងពិនិត្យនោះ លីសាក៏ដើរចេញទៅបន្ទប់ទទួលភ្ញៀវ។

"អរគុណលីសា! មើលទៅគេស្ដាប់តែសម្ដីឯងទេ" លោកគីម បានញញឹម។

"ខ្ញុំមិនច្បាស់ទេ តែក៏ប្រហែលជាបែបនេះហើយ"

"ហើយខ្ញុំសុំទោសរាល់ទង្វើដែលធ្វើដាក់ឯងពីមុន"

"រឿងកន្លងហួសហើយ ខ្ញុំបំភ្លេចវាចោលអស់ដែរ"

មួយសន្ទុះក្រោយមក គ្រូពេទ្យបានចេញពីបន្ទប់របស់ជេននីចុះមកខាងក្រោមដើម្បីជួបនិងលីសា ព្រមទាំងលោកគីមផងដែរ។

ស្នេហ៍គ្មានទីបញ្ចប់Where stories live. Discover now