មួយសន្ទុះក្រោយមកពួកគេក៏ទៅដល់ផ្ទះលើភ្នំមួយកន្លែង។ ផ្ទះមួយខ្នងនេះបានរៀបចំយ៉ាងស្រស់ស្អាត ព្រមទាំងមានផ្កាចម្រុះពណ៌ជាច្រើនទៀតផង។
"ផ្ទះនេះរៀបចំបានស្អាតខ្លាំងណាស់" រ៉ូសលាន់មាត់។
"ចូលទៅអង្គុយនៅសួនច្បារសិនទៅ"
"អឹម!" រ៉ូសងក់ក្បាលហើយក៏ដើរទៅតាមជីស៊ូ។
"អូហូ! ទេសភាពនៅទីនេះរឹតតែស្អាតហើយថែមទាំងអាចមើលឃើញទីក្រុងសេអ៊ូលទាំងមូលទៀតផង ជីស៊ូមើលទៅវាទៅស្អាតណាស់" រ៉ូសបានចង្អុលទៅមេអំបៅដែលកំពុងហោះហើរទាំងគូរ ឃើញដូច្នេះជីស៊ូក៏ដើរទៅជិតរ៉ូសរួចមើលទៅមេអំបៅនោះជាមួយនាង។ នាងងាកមើលទៅរ៉ូសដែលកំពុងតែមើលមេអំបៅទាំងនោះ នាងដកដង្ហើមធំបន្តិចដើម្បីសម្រួលអារម្មណ៍ដូចជាកំពុងចង់និយាយអ្វីប្រាប់ទៅរ៉ូស។
"ឆេយ៉ុង ឯងដែលមានសង្សារទេ?"
"ធ្លាប់មាន តែបែកគ្នាយូរណាស់ហើយ" នាងនិយាយទាំងនៅមើលមេអំបៅដែលកំពុងហោះហើរ
"តើនៅស្រលាញ់គេទៀតទេ?"
"អត់ទេ ម៉េចសួរខ្ញុំបែបនេះ" រ៉ូសងាកមើលជីស៊ូទាំងជ្រួញចិញ្ចើម។
"ចុះបើមានមនុស្សម្នាក់ស្រលាញ់ឯង តើឯងគិតម៉េចដែរ?"
"តើគេជាអ្នកណា? ស្អាតឬក៏អត់?" នាងនិយាយបែបកំប្លែងលេង សើចជាមួយជីស៊ូ។
"គឺ..."
"ឬមួយជាឯង!?" រ៉ូសខិតមុខទៅជិតជីស៊ូនិងសើចតិចៗរួចនិយាយ។ "ខ្ញុំនិយាយលេងទេ"
"ចុះបើមែន តើឯងគិតយ៉ាងម៉េច?" នាងនិយាយទាំងភ័យៗនិងបែក ញើសពេញថ្ងាស។ រ៉ូសរៀងភ្ញាក់ផ្អើលនឹងអ្វីដែលជីស៊ូបាននិយាយបន្តិច តែនាងក៏ខំធ្វើដូចធម្មតាព្រោះមិនចង់ឱ្យជីស៊ូដឹងពីប្រតិកម្មរបស់នាង។
"ខ្ញុំពិតជាស្រលាញ់នាងមែនណា ឆេយ៉ុង" ជីស៊ូស្រដីដោយទឹកមុខ ពពេញទៅដោយភាពម៉ឺងម៉ាត់និងច្បាស់លាស់ ចំពោះពាក្យសំដីដែលនាងបានវាចាចេញអំបាញ់មិញនេះ។
រ៉ូសសម្លឹងមើលទៅជីស៊ូនិងបញ្ចេញទឹកមុខរាងមិនសូវសម ព្រមទាំងនឹកស្មានមិនដល់ថាជីស៊ូមានចិត្តមកលើនាង។
YOU ARE READING
ស្នេហ៍គ្មានទីបញ្ចប់
Romance+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...