ប្រទេសថៃ.....
"លីសា" អ៊ែមប៊ឺបានហៅនាង។
"ហេតុអីឯងដឹងថាខ្ញុំមកវត្ត?"
"មិនដឹងយ៉ាងម៉េច ឯងប្រញាប់ត្រលប់មកវិញព្រោះតែចង់មកជួបអេស៍រីមែនទេ"
"ខានជួបគ្នាយ៉ាងនេះ ខ្ញុំពិតជានឹកគេណាស់"
"..." អ៊ែមប៊ឺមិនតបរួចក៏យកធូបមកអុជហុចឱ្យទៅលីសា។
"អរគុណ" លីសាកាន់ធូបឈរស្មឹងស្មាតមួយសន្ទុះក៏ដោតធូប មុខស្លាកព្រលឹង។
"អេស៍រី ខ្ញុំមកមើលឯងហើយ តើឯងសុខសប្បាយដែរឬទេ?"
"ពួកយើងនឹកឯងខ្លាំងណាស់" អ៊ែមប៊ឺវាចាទាំងក្ដីក្ដុកក្ដួល។
"ឯងគឺនៅជាមួយពួកយើងជារៀងរហូតមិត្តភាពពួកយើងស្ថិតនៅក្នុងចិត្តនិងការចងចាំគ្មានថ្ងៃប្រែឡើយ" លីសាញញឹម។ អ៊ែមប៊ឺងក់ក្បាលហើយពួកគេក៏បន្តដំណើរទៅកុដដែលជាកន្លែកឪពុករបស់លីសាគង់នៅ។
"សូមថ្វាយបង្គំលោកឪ"
"ចម្រើនពរញោមទាំងពីរ ញោមលីសាស្គមច្រើនណាស់" គាត់បានមើលទៅលីសាដោយញញឹមតិចៗ។
"លោកឪក៏ដូចគ្នា"
"ខ្ញុំករុណាយកចង្ហាន់មកប្រគេនលោកឪ និងសូមឱ្យលោកឪជួយវេរភោគជនីអាហារទាំងនេះទៅអេស៍រីផង" អ៊ែមប៊ឺវាចា។ បន្ទាប់ពីធ្វើពិធីចប់សព្វគ្រប់លោកឪក៏បានចាប់ផ្ដើមនិយាយ។
"អាត្មាមានរឿងចង់ប្រាប់ពួកញោមទាំងពីរ"
"តើជារឿងអ្វីទៅលោកឪ?" អ៊ែមប៊ឺសួរ។
"អេស៍រីបានចាប់ជាតិជាថ្មីហើយ"
"ចាប់ជាតិថ្មី?" លីសាលាន់មាត់ទាំងភ្ញាក់ផ្អើល។
"លោកឪ! តើគេនៅកន្លែងណាក្នុងពិភពលោកនេះ?"
"..." លោកឪមិនឆ្លើយតបរួចញញឹមតិចៗងើបចាកចេញទៅខាងក្រៅ។
រដ្ឋហាវ៉ៃ (Hawaii)
ចំណាយពេលវេលាជាច្រើនម៉ោង ក្នុងការធ្វើដំណើរពួកគេក៏មកដល់ទីនេះ បន្ទាប់មកក៏ធ្វើដំណើរបន្តទៅដល់សណ្ឋាគារមួយនៅ
YOU ARE READING
ស្នេហ៍គ្មានទីបញ្ចប់
Romance+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...