នៅពេលភ្លៀងចាប់ផ្ដើមរាំង អ្នកគ្រូក៏ដើរមកហៅពួកគេទាំងពីរនាក់ដែលកំពុងឈរទទូរឆ័ត្រ។
"លីសានិងសិស្សម្នាក់នោះទៅការិយាល័យលោកនាយកជាមួយអ្នកគ្រូ"
"ចាស អ្នកគ្រូ"
នៅក្នុងការិយាល័យ ពួកគេទាំងពីរនាក់អង្គុយទល់មុខលោកនាយកយ៉ាងស្ងៀមស្ងាត់សូម្បីតែកម្រើកបន្តិចក៏មិនហ៊ានដែរ។
"លីសា បើប្អូនហ៊ានវាយគ្នាក្នុងសាលាទៀត ខាងយើងនឹងដាក់ពិន័យប្អូនតាមច្បាប់វិន័យរបស់សាលាហើយ"
"ចា៎ លោកនាយក"
"ចឹងប្អូនចេញទៅវិញចុះ"
"ជំរាបលាលោកនាយក" ពេលលីសាដើរទៅដល់មាត់ទ្វារគេក៏ងាកមកមើលរ៉ូសវិញ ហើយរ៉ូសក៏បានងាកមើលលីសាវិញដោយញញឹមដូចគ្នា។ លីសាដើរមកដល់ថ្នាក់ភ្លាមមិត្តៗរបស់នាងក៏ប្រញាប់រត់ទៅរកនាងដោយក្ដីបារម្ភ។
"លីសាយ៉ាងម៉េចហើយ ឯងមិនអីទេហ៍ យើងលឺថាអ្នកគ្រូហៅឯងទៅការិយាល័យលោកនាយកទៀតផង" អេស៍រីនិយាយដោយក្ដីបារម្ភ។
"វាគ្មានរឿងអ្វីកើតឡើងចំពោះយើងទេ កុំបារម្ភអី" លីសាញញឹមហើយជីស៊ូក៏បានដើរមករកពួកគេទាំងពីរ។
"អេ! ពួកឯង បាត់ជេននីទៅណា?"
"ខ្ញុំមិនដឹងទេ" អេស៍រីឆ្លើយ។
"នោះនិយាយដើមដង្ហើមដល់" ជីស៊ូក៏ដើរទៅរកមិត្តនាងដែលចូលមកទាំងខ្លួនសើម។
"ជេននីម៉េចក៏ខ្លួនទទឹកអស់ចឹង" លីសាសួរ។
"ខ្ញុំត្រូវគេរត់បុកទើបដួលប្រលាក់ខោអាវអស់បែបនេះទៅ" ជេននីឆ្លើយយ៉ាងធម្មតាតបមកវិញ។
"ឯងកំពុងគិតអីបានជាត្រូវគេរត់បុកអញ្ចឹង" ជីស៊ូបានសួរទៅកាន់មិត្តរបស់នាង។
"យើងគ្មានគិតអីទេ មកពីយើងរត់លឿនពេកទើបមិនបានមើលគេ ទើបចឹងទៅ"
"ប្រាកដទេ!!" លីសាបានសួរបញ្ជាក់ជេននី។
"ម៉េចឯងសួរជេននីចឹង?!" អេស៍រីជ្រួញចិញ្ចើមឆ្ងល់។
"សួរលេងទេ ហើយសើមចឹងរៀនកើតអត់?"
"វាមិនអីទេតិចទៀតវាស្ងួតហើយ ហាឈឺស!!!"
YOU ARE READING
ស្នេហ៍គ្មានទីបញ្ចប់
Romance+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...