ឡេហ្សឺអៀវរ៉ូសរួចពួកគេក៏បានដើរចេញទីនេះ។ នៅពេលកំពុងធ្វើដំណើរចាកចេញ លីសាបានងាកក្រោយហើយក៏ឃើញមនុស្សម្នាក់ដែលនាងបានស្គាល់តែនាងមិនបានហៅម្នាក់នោះឡើយ ព្រោះត្រូវនាំរ៉ូសត្រលប់ទៅផ្ទះ។
ពេលមកដល់ផ្ទះភ្លាមលីសាក៏ឱ្យឡេហ្សឺយករ៉ូសទៅដាក់ក្នុងបន្ទប់របស់នាង។
"បងឱ្យនាងគេងនៅទីនេះហើយ"
"ចុះឯងទៅគេងនៅឯណា?"
"ខ្ញុំចង់ទៅខុនដូរបន្តិច"
"ចាំខ្ញុំជូនទៅ" ឡេហ្សឺប្រុងងើបឈរ តែរ៉ូសក៏ចាប់ដៃនាងជាប់។
"មិនបាច់ទេ បងនៅកំដរនាងទៅ ជួបគ្នាពេលក្រោយ"
បន្ទាប់ពីលីសាដើរចេញទៅបាត់ រ៉ូសក៏កាន់តែឱបដៃឡេហ្សឺខ្លាំងទៅៗធ្វើឱ្យនាងមិនអាចកំរើកទៅណាបាន។
"ក្មេងម្នាក់នេះ ស្រវឹងប៉ុណ្ណឹងហើយនៅកម្លាំងខ្លាំងទៀត" នាងរអ៊ូទាំងគ្រវីក្បាលតិចនិងបញ្ចេញស្នាមញញឹមចុងមាត់។
"...ជី...ស៊ូ...ជីស៊ូ..." សម្លេងរ៉ូសនិយាយមមីមមើល។
"នាងនិយាយអីនឹង?"
ដោយចង់ដឹងថារ៉ូសនិយាយអី ឡេហ្សឺឱនទៅជិតរ៉ូសដើម្បីស្ដាប់ថានាងនិយាយអី តែពេលនោះរ៉ូសក៏យកដៃតោងកឡេហ្សឺ។
"ខ្ញុំស្រលាញ់....ខ្ញុំស្រលាញ់....."
"ស្រលាញ់ក្បាលនាងអី ទៅដេកទៅ!"
ដោយនៅពេលនេះកម្លាំងឡេហ្សឺខ្លាំងជាងរ៉ូស ទើបនាងអាចប៉េះដៃដែលរ៉ូសតោងកនាងចេញបាន ហើយនាងក៏បានយកទឹកក្ដៅមកជូតមុខឱ្យរ៉ូសនិងមើលថែនាងនាយប់ត្រជាក់នេះផងដែរ។
+++
ទីងតង់!!
"លីសា ហេតុអ្វីមកទាំងយប់បែបនេះក្រែងឯងដេកនៅផ្ទះឯងមែនទេ?"
"ខ្ញុំមកយកសម្លៀកបំពាក់និងរបស់ខ្លះ" និយាយចប់លីសាក៏ដើរទៅបន្ទប់របស់នាងរៀបចំអីវ៉ាន់ដែលត្រូវយកទៅ ពេលដែលកំពុងរៀបចំអីវ៉ាន់ នាងក៏ក្រឡេកឃើញប្រអប់មួយហើយនាងបានទាញវាយកមកមើល។
"តើប្រអប់នេះដាក់អី ហេតុអ្វីបានជាមានសោរជាអក្សរកូដសម្ងាត់អញ្ចឹង? អ៎! ប្រអប់នេះអេស៍រីធ្លាប់យកមកឱ្យខ្ញុំមើលម្ដង" លីសាមិនគិតច្រើនទៀតក៏យកប្រអប់នោះនិងអីវ៉ាន់ចេញទៅខាងក្រៅ។
YOU ARE READING
ស្នេហ៍គ្មានទីបញ្ចប់
Romance+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...