ភាគទី ២១

354 9 0
                                    

នាពេលព្រឹកឡើង លីសាបានភ្ញាក់ដោយមិនឃើញជេននីនៅក្នុងបន្ទប់ នាងក៏ប្រញាប់ស្លៀកពាក់ខោអាវហើយចុះទៅខាងក្រោម។

"ភ្ញាក់ហើយ! មកញ៉ាំអាហារពេលព្រឹកសិនមក" ឡេហ្សឺហៅនាង ពេលឃើញនាងនៅមាត់ជណ្ដើរ។

"ជេននីទៅណាហើយ?"

"នាងបានទៅបាត់ហើយ ព្រោះថានាងមានការប្រជុំ"

"អ៎! ខ្ញុំមានរឿងចង់ប្រាប់បង!!...គឺការចងចាំរបស់ខ្ញុំបានត្រលប់មកវិញហើយ"

បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួចលីសាក៏ទៅក្រុមហ៊ុនធ្វើការដូចធម្មតា។ អង្គុយនៅក្នុងការិយាល័យបានមួយសន្ទុះសម្លេងបើកទ្វារទាំង កម្រោលក៏បានបន្លឺឡើងក្រោយសា្នដៃរបស់ឪពុកជេននីនិងបិទទៅវិញឮសូរតែគ្រាំង។

"លីសា! តើឯងកំពុងធ្វើអីនឹង? ឯងឱ្យតាយ តឺយឺនចូលហ៊ុនជាមួយ ក្រុមហ៊ុនយើងហ្អេ៎ ឯងហ៊ានយករឿងផ្ទាល់ខ្លួនមកលាយលំនឹងរឿងការងារអញ្ចឹងផងហ្ហ៎" គាត់និយាយទាំងកំហឹង។

"ខ្ញុំគឺជាអគ្គនាយក ការសម្រេចចិត្តរបស់ខ្ញុំគឺធំជាងគេ ហើយការចុះហត្ថលេខាទទួលស្គាល់ម្ចាស់ភាគហ៊ុនទី២នឹងធ្វើនៅថ្ងៃនេះ" នាងនិយាយទាំងភ្នែកមើលឯកសារ។

"ឯងដឹងថាមនុស្សដូចគេយ៉ាងម៉េចទេ? ឱ្យតែគេត្រូវការហើយស្អីក៏គេអាចធ្វើដែរ ឯងក៏ដឹងថាគេនោះអាក្រក់ប៉ុណ្ណា" គាត់និយាយលក្ខណៈគំហកខ្លាំងៗដាក់លីសា ប៉ុន្តែនាងមិនមានប្រតិកម្មខឹងសំបារអ្វីទៅកាន់គាត់វិញទេ។

"តើគេអាក្រក់ដល់លោកគ្រូដែរទេ? លោកគ្រូបានធ្វើអ្វីខ្លះក្នុងកន្លះជីវិតនេះ លោកគ្រូគួរតែដឹងហើយ ពេលនេះខ្ញុំរវល់ណាស់ សូមលោកគ្រូចេញទៅសិនទៅ" នៅពេលលឺលីសានិយាយហើយគាត់ក៏ដើរចេញទៅទាំងខឹងនិងមិនពេញចិត្តជាខ្លាំង។

ល្ងាចឡើងបន្ទាប់ពីលីសាធ្វើការប្រជុំចប់រួចរាល់នាងក៏ឱ្យឡេហ្សឺជូននាងទៅក្រុមហ៊ុនលោកតាយ តឺយឺនដើម្បីទៅទទួលជេននីចេញពីធ្វើការ។

"ចាំអូនយូរហើយមែនទេ?"

"មិនយូរទេ" នាងញញឹម។ ជេននីចូលអង្គុយក្នុងឡានហើយឡេហ្សឺក៏ចាប់ផ្ដើមបញ្ឆេះម៉ាស៊ីនបើកចេញទៅ។

ស្នេហ៍គ្មានទីបញ្ចប់Where stories live. Discover now