ក្រោយលីសាចាកចេញទៅ ឡេហ្សឺក៏រត់ទៅតាមនាងដូចគ្នា។ នៅសល់មនុស្សប៉ុន្មាននាក់កំពុងឈរមើលមុខគ្នាទាំងមិនមាត់អ្វីទាំងអស់។
"តើមានរឿងអីឱ្យប្រាកដ?" ជីស៊ូសួរដោយងឺងឆ្ងល់។ បន្ទាប់មកអេស៍រីក៏រៀបរាប់ប្រាប់ពីអ្វីដែលពួកគេនិយាយគ្នាមិញនេះ ប៉ុន្តែពេលជេននីស្ដាប់ហើយនាងក៏ធ្វើទឹកមុខធម្មតាមិនមានការភ្ញាក់ផ្អើលអ្វីទាំងអស់ ដូចជានាងបានដឹងរឿងនេះរួចទៅហើយ។
ក្រោយពីស្ដាប់អេស៍រីនិយាយចប់ ជេននីមិនតបគ្រាន់តែងក់ក្បាលជាសញ្ញាហើយដើរចេញទៅបាត់។ បន្ទាប់មកនាងក៏ទៅបន្ទប់ខនដូរបស់លីសាហើយឃើញឡេហ្សឺឈរនៅខាងមុខបន្ទប់។
"គេយ៉ាងម៉េចហើយ?" ជេននីសួរ។
"ខ្ញុំមិនបានចូលទៅទេ ព្រោះខ្ញុំដឹងថាមនុស្សដែលគេចង់និយាយជាមួយនោះមិនមែនខ្ញុំទេ ខ្ញុំទៅវិញសិនហើយ" គាត់ក៏ដើរទៅបាត់។ ជេននីបើកទ្វារចូលទៅខាងក្នុង នាងក៏ឃើញគេអង្គុយលើឥដ្ឋចុងគ្រែក៏ដើរទៅរកលីសាដែលកំពុងអង្គុយឱបក្បាលជង្គង់។ ជេននីឱ្យលីសាងើយមុខមើលទៅនាងហើយក៏អង្គុយនៅជិតនោះនិងយកដៃអង្អែលស្មាររបស់នាងតិចៗ។
"អូនដឹងថាលោកប៉ាលាងលុយខ្មៅ តែអូនធ្វើមិនដឹងប៉ុណ្ណោះ"
"អូនដឹង! អូនធ្វើបែបនេះគឺធ្វើឱ្យគាត់លង់ខ្លួនកាន់តែជ្រៅមិនអាចដកខ្លួនរួចទេ" លីសានិយាយរាងតំឡើងសម្លេង។
"លីសា គ្មានអ្នកណាចង់ឃើញសមាជិកគ្រួសាររបស់ខ្លួនជាប់គុកនោះទេ ហើយអូនក៏មិនចង់ឃើញលោកប៉ាជាប់គុកដូចគ្នា" នាងនិយាយទាំងអួលដើម ក ។
"ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ឬមួយអូនចង់ឱ្យគាត់ប្រព្រឹត្តទង្វើខុសច្បាប់បែបនឹងរហូតទៅមែនទេ? តែថ្ងៃណាមួយប៉ូលីសគង់តែរកឃើញភស្តុតាងទេ" កែវភ្នែកលីសាចាប់ផ្ដើមរលីងរលោង។ ភ្លាមនោះទ្វារស្រាប់តែរបើក ពួកគេទាំងពីរក៏ងាកទៅមើលព្រមគ្នា។
"ជេននី! ម៉ាក់របស់នាងជួបគ្រោះថ្នាក់ហើយ គាត់ត្រូវគេលបបាញ់ពេលមកដល់កូរ៉េនៅឯប្រលានយន្តហោះ"
"ថាម៉េច!? អ្នកម៉ាក់..." ជេននីភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលលឺឡេហ្សឺនិយាយបែបនេះ។ បន្ទាប់មកពួកគេក៏ទៅមន្ទីរពេទ្យដែលម៉ាក់របស់ជេននីសម្រាកព្យាបាលទៅដល់ខាងមុខបន្ទប់គ្រូពេទ្យក៏ដើរចេញមកពីខាងក្នុង។
YOU ARE READING
ស្នេហ៍គ្មានទីបញ្ចប់
Roman d'amour+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...