ភាគទី ១១

337 11 0
                                    

"សួស្ដីប្អូនៗ ថ្ងៃនេះអ្នកគ្រូមានដំណឹងល្អមកជូនប្អូនៗ គឺថ្នាក់របស់ យើងនឹងមានការធ្វើដំណើរកម្សាន្តរយៈពេល៣ថ្ងៃ នៅប្រទេសថៃជាស្រុក កំណើតរបស់លីសា" អ្នកគ្រូនិយាយចប់សិស្សគ្រប់គ្នាក៏បានទះដៃនិងស្រែក ហ៊ូយ៉ាងសប្បាយរីករាយ។

អាកាសយានដ្ឋានសុវណ្ណាភូមិ....

នៅពេលមកដល់អាកាសយានដ្ឋាន ពួកគេទាំងអស់គ្នាក៏រង់ចាំឡានដើម្បីទៅសណ្ឋាគារ។ ភ្លាមនោះលីសាក៏ដើរទៅរកសិស្សផ្សេងទៀត និងអ្នកគ្រូហើយវាចាឡើងថា...

"អ្នកគ្រូ ព្រមទាំងអ្នកទាំងអស់គ្នាចាំបន្តិចទៅឡានមកឥឡូវហើយ ពួកយើងនឹងទៅសណ្ឋាគាររបស់ខ្ញុំនៅជិតមាត់សមុទ្រ ព្រោះងាយស្រួលដើរលេងនៅយប់"

ពេលទៅដល់សណ្ឋាគារពួកគេក៏ទៅរកបន្ទប់រៀងៗខ្លួន។ អ៊ែមប៊ឺ ជីស៊ូ និងរ៉ូសគឺគេងនៅបន្ទប់ជាមួយគ្នា ចំណែកឯលីសា អេស៍រីនិងជេននីគឺ គេងនៅបន្ទប់តែមួយ។

"ឆេយ៉ុង ឯងទៅងូតទឹកមុនទៅ"

"អូខេ! ខ្ញុំទៅងូតមុនហើយ" នាងនិយាយរួចក៏ដើរទៅបន្ទប់ទឹក។

តុក!! តុក!!

"អ៊ែមប៊ឺ..."

"ជេននី អេស៍រីនៅទីនេះទេ?"

"រកខ្ញុំមានការអី?" អេស៍រីបានដើរចេញពីបន្ទប់មកទាំងក្បាលនៅ

សើមតិចៗ។

"ចេញមក យើងមានការនិយាយជាមួយឯងបន្តិច" និយាយហើយ ពួកគេក៏នាំគ្នាដើរចេញទៅខាងក្រៅ ហើយលីសាក៏ដើរចូលទៅបន្ទប់ទឹកដើម្បីងូតទឹក។ ប្រហែលមួយសន្ទុះធំក្រោយមកអ៊ែមប៊ឺនិងអេស៍រីក៏ត្រលប់មកវិញ។

"លីសានៅឯណា?" អ៊ែមប៊ឺសួរទៅកាន់ជេននីដែលកំពុងដេកលេង ទូរស័ព្ទនៅលើពូក។

"លីសាចូលងូតទឹកហើយ"

"នុះ! ចេញមកល្មម"

"មានការអីទៀតហើយ" លីសានិយាយទាំងជ្រួញចិញ្ចើម។

"យើងចង់ប្រាប់ពួកឯងថាពួកឯងទៅរកបន្ទប់ថ្មីទៅ" អ៊ែមប៊ឺនិយាយទាំងញាក់ចិញ្ចើម។

"ហេតុអ្វី" ពួកគេសួរសំណួរព្រមគ្នា។

"ព្រោះពួកយើងត្រូវគេងនៅក្នុងបន្ទប់នេះ" អេស៍រីនិយាយ។

ស្នេហ៍គ្មានទីបញ្ចប់Where stories live. Discover now