បន្ទាប់ពីធ្វើដំណើរទៅដល់ផ្ទះវីឡា ឡេហ្សឺក៏នាំជីស៊ូទៅបន្ទប់ឆេយ៉ុងស្នាក់នៅ។ ជីស៊ូគោះទ្វារបន្ទប់របស់ឆេយ៉ុង ពេលនាងបើកទ្វារនាងបានឃើញវត្តមានជីស៊ូ ធ្វើឱ្យនាងភ្ញាក់ផ្អើលខ្លាំងណាស់។
"ម៉េចក៏នាងនៅទីនេះ?"
"អាចឱ្យបងចូលទៅខាងក្នុងបានទេ"
"អឹម! ចូលមក"
ជីស៊ូចូលទៅខាងក្នុងអង្គុយលើកៅអី ហើយឆេយ៉ុងក៏ដើរទៅអង្គុយលើពូក។
"ម៉េចមករកខ្ញុំឃើញ" ឆេយ៉ុងសួរ។
"លីសាជាអ្នកប្រាប់បង" ជីស៊ូសម្លឹងមើលឆេយ៉ុង។
"បងនឹកអូនខ្លាំងណាស់"
"បើបងនឹកខ្ញុំមែន នាងខលឬផ្ញើសារមកខ្ញុំហើយ តែនាងអត់ទេ" នាងធ្វើមុខខឹង។
"បងធ្លាប់ខលទៅអូននិងផ្ញើសាទៀត តែអូនមិនតប" ជីស៊ូតវ៉ា។ពេលនោះឆេយ៉ុងក៏ធ្វើមុខភ្ញាក់ផ្អើលនិងធ្វើភ្នែកស្លឺហើយសើចតិចៗទៅកាន់ជីស៊ូ។
"អូនភ្លេចថាទូរស័ព្ទអូនបានបាត់ទៅហើយ..." ឆេយ៉ុងអេស ក្បាលធ្វើមុខស្ញេញៗហួសចិត្តនឹងខ្លួនឯង។
"ឃើញទេ តើមិនឱ្យបងខឹងយ៉ាងម៉េចបើអូនតែងតែបែបនេះទុកដាក់របស់របរមិនចេះប្រយ័ត្នសោះ ដូច្នេះហើយបងមិនថាឱ្យអូនអូនប្រាកដជាមិនចាំទេ" ជីស៊ូនិយាយតម្លើងសម្លេង។
"ដោយសាតែបងថាឱ្យអូនអញ្ចឹងហើយ ទើបអូនមិនចង់ជួបបង!! បងតែងតែបន្ទោសអូនថាឱ្យអូនធ្វើបាត់នេះធ្វើបាត់នោះ បងគិតថាអូនចង់ឱ្យវាបាត់ណាស់ហ្ហី"
"ចុះបើអត់ពីបងទៅមានអ្នកណាហ៊ានថាឲ្យអូនទៀត" ភ្លាមនោះឆេយ៉ុងក៏រត់ទៅឱបជីស៊ូយ៉ាងណែននិងនិយាយទាំងទឹកភ្នែក។
"ត្រូវហើយ អត់ពីបងទៅមានអ្នកណាហ៊ានថាឱ្យអូន មានអ្នកណាឈ្លោះជាមួយអូនទៀតដូច្នេះមិនឱ្យបងទៅណាចោលអូនទេ នៅពេលឆេយ៉ុងកំពុងឱបជីស៊ូយំនោះ ជីស៊ូក៏សើចនឹងទង្វើរបស់មិត្តស្រី ខ្លួន។
"អូ...ហូ...កុំយំអី! អូនយំអាក្រក់មើលណាស់ ហាសហាហាស"
"អូនយំដើម្បីឱ្យបងលួង មិនមែនសើចចំអកអូនទេ"
YOU ARE READING
ស្នេហ៍គ្មានទីបញ្ចប់
Romance+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...