ភាគទី ២៦

310 11 0
                                    

ចូល​ដល់​ខាងក្នុង​លីសាលឺសម្លេងមនុស្សកំពុងស្រែកទ្រហូរយំ ហើយអ្នកទាំងនោះគឺ អ៊ែមប៊ឺ និងឪពុកម្ដាយអេស៍រី។ នាងចាប់ផ្ដើមស្លុតចិត្តយ៉ាងខ្លាំងទោះជាមិនទាន់ដើរទៅជិតពួកគេក៏ដោយ។ ម្ដាយអេស៍រីងាកឃើញលីសាភ្លាមក៏ស្ទុះទៅទះកំផ្លៀងនាងមួយដៃយ៉ាងខ្លាំងនិងច្រាននាងឱ្យដួលទៅលើឥដ្ឋ។ គ្រប់គ្នាក្នុងបន្ទប់នេះបានឃាត់ម្ដាយអេស៍រីព្រោះខ្លាចគាត់ធ្វើទង្វើផ្ដេសផ្ដាសដាក់លីសាបន្តទៀត។

"អូនសម្លាញ់កុំធ្វើបែបនេះអី អូនសម្រួលអារម្មណ៍" ប៉ាអេស៍រីគាត់ទាំងយំសស្រាក់។

"យើងខំទុកចិត្តឱ្យឯងមើលថែគេ ហេតុអ្វីបណ្ដោយឱ្យគេក្លាយជាបែបនេះ!" គាត់ស្រែកដាក់លីសារួមជាមួយទឹកភ្នែកដែលកំពុងហូរចុះមកដូចជាទឹកទន្លេមិនចេះដាច់។

"...." លីសាមិនតបអ្វីទាំងអស់ព្រោះដឹងខ្លួនថានាងមានកំហុស នាងមិនបានបំពេញតួនាទីមើលថែអេស៍រីឱ្យបានល្អ។

"ឯងសងកូនស្រីយើងវិញមក សងគេមកវិញមក! អេស៍រីកូនសម្លាញ់ម៉ាក់ ហ៊ិក! ហ៊ិក!!" គាត់យំកាន់តែខ្លាំងឡើងៗ។

"អូនហា៎ ពួកយើងទៅសណ្ឋាគារវិញសិនទៅ អូន​ហត់ហើយ" ប៉ាអេស៍រីគ្រាហ្ម៍ប្រពន្ធរបស់គាត់ដើរចាកចេញពីបន្ទប់តម្កល់សព។

"ចាំខ្ញុំជូនអ្នកទាំងពីរទៅសណ្ឋាគារ" អ៊ែមប៊ឺវាចា។ បន្ទាប់ពីពួកគេទាំងបីចាកចេញទៅបាត់ លីសាក៏ងើបឈរឡើងរួចដើរទៅជិតសពអេស៍រី។ នាងយកដៃបើកក្រណាត់សដែលគ្របលើអេស៍រីរួចយកដៃរបស់នាងទៅអង្អែលក្បាលគែតិចៗនិងនិយាយថា....

"ខ្ញុំមកហើយឯងឆាប់ក្រោកឡើង កុំដេកបែបនេះអីណា គ្រប់គ្នាកំពុងរង់ចាំឯង" កែវភ្នែករលីងរលោងដក់ជាប់ទៅដោយទឹកភ្នែក ក៏ស្រក់ហូរចុះមកមិនដាច់សសៃរ។

"តើលឺខ្ញុំហៅឱ្យក្រោកទេ? ឆាប់ក្រោកឡើង!" នាងបានស្រែក យ៉ាងខ្លាំងហើយក៏ប្រុងដួលចុះតែឡេហ្សឺបានរត់មកទប់ទាន់។

"លីសារឹង​មាំ​ឡើង អេស៍រីមិនចង់ឃើញឯងបែបនេះទេ"

"បើខ្ញុំយកចិត្តទុកដាក់លើគេជាងនេះបន្តិច វាក៏គ្មានរឿងបែបនេះកើតឡើងចំពោះគេដែរ" នាងនិយាយទាំងយំជិតសពអេស៍រី។

ស្នេហ៍គ្មានទីបញ្ចប់Where stories live. Discover now