ភាគទី ២០

344 10 0
                                    

បន្ទាប់ពីអានសំបុត្រចប់ទឹកភ្នែកក៏ស្រស់ចុះមក ព្រោះមុនពេលនាងមិនទាន់ស្គាល់និងស្រលាញ់លីសា នាងក៏មានចិត្តស្រលាញ់ព្រីន៍យ៉ាខ្លះដែរ។

នាងក៏តែងតែរង់ចាំគេត្រលប់មករកនាងវិញ ទោះជានាងព្រមភ្ជាប់ពាក្យជាមួយមីណូក៏ដោយក៏នាងនៅតែចាំព្រីន៍យ៉ាដែរ ប៉ុន្តែជេននីមិនដឹងថាគេជាលីសាបច្ចុប្បន្នឡើយ។

"តើគេនៅឯណា? ខ្ញុំចង់ជួបគេ"

"សូមឡើងទៅខាងលើតាមជណ្ដើរមួយនេះហើយបត់ឆ្វេង រួចដើរចូលទៅបន្ទប់ទីពីរ" ស្ដាប់ឡេហ្សឺនិយាយហើយជេននីក៏បានធ្វើតាម។

នាងបើកទ្វារបន្ទប់នោះយ៉ាងអន្ទះសារ តែពេលបើកទៅឃើញតែលីសាឈរនៅក្នុងបន្ទប់នោះ នាងប្រែទឹកមុខទៅជាខឹងហើយក៏ស្រែកដាក់លីសាខ្លាំងៗ។

"ហេតុអ្វីធ្វើរឿងឆ្កួតបែបនេះ? នាងធ្វើឱ្យទីនេះដូចជាផ្ទះខ្មោចហើយថែមទាំងបោកប្រាសខ្ញុំទៀត នាងកុហកខ្ញុំថាព្រីន៍យ៉ានៅទីនេះ! នាងគិតអីរាល់ថ្ងៃនឹង!? វាមិនសប្បាយទេ...បញ្ឈប់វាទៅហើយឈប់មកពាក់ព័ន្ធនឹងខ្ញុំទៀត! សុំតែប៉ុណ្ណឹងពីនាងទេ ព្រោះខ្ញុំមិនត្រូវការមនុស្សកុហកដូចនាង" ជេននីប្រុងចាកចេញព្រោះពេលនេះនាងខឹងនឹងលីសាខ្លាំងណាស់។ ដោយឃើញជេននីជិតនឹងដើរចេញបែបនេះ លីសាក៏ដើរទៅជិតជេននីបន្តិចម្ដងៗរហូតទៅដល់ក្បែរនាង។ លីសាយកដៃទៅចាប់មុខជេននីរួចក៏ថើបបបូរមាត់ នាងយ៉ាងទន់ភ្លន់។

ជេននីឃើញលីសាបែបនេះនាងក៏ខំរុញគេចេញ តែលីសាវិញមិនព្រមលែងនាងទេ។ លីសាបានថើបជេននីរហូតដល់នាងលែងរើទៀតទើបឈប់ថើបរួចបែរជាលោតជង្គង់ទាំងពីរចុះមុខជេននីទៅវិញ។

"នាងធ្វើអីនឹង? ក្រោកឡើងទៅ" ជេននីវាចាទាំងភ្ញាក់ផ្អើល។

"សុំទោស! កន្លះឆ្នាំហើយដែលបងមិនដែលខ្វល់ពីអូន បងធ្លាប់បានសន្យាថានឹងមើលថែអូន តែបងមិនបានធ្វើនោះទេ" លីសាឱនមុខចុះមើលទៅឥដ្ឋ។

"លី...លីសា!" ទោះបីជាជេននីខឹងលីសាខ្លាំងប៉ុណ្ណា ក៏នាងមិនចង់ឃើញលីសាឈឺចាប់និងស្រស់ទឹកភ្នែកព្រោះតែនាងដែរ។

"បងសុំទោស បងសុំទោសពិតមែនណាជេននី សូមអូនកុំចាកចេញពីបងអីបានមែន? បងព្រមទទួលកំហុសគ្រប់យ៉ាងឱ្យតែអូនមិនទៅណា ឆ្ងាយពីបង" ទឹកភ្នែកលីសាចាប់ផ្ដើមស្រស់ចុះមកដូចជាទឹកទន្លេ។ ជេននីគ្រាន់តែឃើញបែបនេះនាងក៏ឱនទៅមើល​លីសារួចឱបនាងយ៉ាងណែន។

ស្នេហ៍គ្មានទីបញ្ចប់Where stories live. Discover now