"ម៉េចជេននីមកនៅទីនេះទៅវិញហា៎?! ហើយលីសាម៉េចក៏មិនប្រាប់ខ្ញុំ" អេស៍រីនិយាយទ្រុងចលាចល។
"ឱ្យប្រាប់ម៉េច បើឯងឡើងលើដំបូលនិយាយជាមួយអ្នកគ្រប់គ្រងនៅខាងលើហ៎ ហើយយើងក៏មិនដឹងថាឯងធ្វើបែបនឹងដែរ"
"បានហើយឈប់និយាយទៅ សុំទោសផងលោករំខានលោកហើយ" អ៊ែមប៊ឺនិយាយជាមួយពួកគេហើយក៏បែរទៅរកអ្នកគ្រប់គ្រង។
"បាទ មិនអីទេ"
"លោកសូមអង្គុយចុះសិនទៅ" លីសាបានអញ្ចើញគាត់ឱ្យទៅអង្គុយលើសាឡុងនៅកន្លែងទទួលភ្ញៀវ។
"បាទ អរគុណ"
"អឹម...និយាយអញ្ចឹង! តើអគាររបស់ពួកលោកមានលក្ខខណ្ឌអ្វីខ្លះទៅសម្រាប់អតិថិជន?"
"បើនិយាយពីចំណុចនេះនៅអគារSkylineរបស់ពួកយើង មានការលក់និងជួល ប្រសិនជាពួកអ្នកនាងចង់ជួលអាចជួលបង់ជាខែឬក៏ជាឆ្នាំប៉ុន្តែបើសិនជាចង់ទិញដាច់វិញ ខាងពួកខ្ញុំនិងលក់ឲ្យពួកអ្នកនាងក្នុងតម្លៃតែ២ពាន់លានវ៉ុនប៉ុណ្ណោះ ហើយបើសិនក្នុងករណីណាមួយអគារទាំងមូលត្រូវជួសជុលឬធ្វើសារឡើងវិញ នោះខាងពួកយើងនិងឲ្យខាងអ្នកនាងចំណេញ៥%ពីលើតម្លៃដែលបានទិញពីពួកយើង"
"ចុះតម្លៃជួលវិញយ៉ាងម៉េចដែរ?" អេស៍រីសួរ។
"សម្រាប់តម្លៃជួលមួយខែគឺ២០លានវ៉ុន តែបើជួលជាឆ្នាំគឺ៦០លានវ៉ុន"
"ចឹងខ្ញុំសម្រេចចិត្តថានឹងទិញផ្ទះនេះចុះ ចាំល្ងាចបន្តិចខ្ញុំយកលុយទៅឱ្យខាងពួកលោក"
"សម្រេចចឹងចុះ ពួកយើងនិងធ្វើកិច្ចសន្យានៅពេលដែលអ្នកនាងទៅបង់ប្រាក់ លាសិនហើយបាទ!"
"ចា៎ អរគុណលោកណាស់" លីសាឱនគោរពបន្តិច នៅពេលគាត់ដើរចាកចេញទៅបាត់អេស៍រីក៏មកអង្គុយជិតលីសា។
"អេ៎! ឯងដាច់ចិត្តចំណាយលុយ២០ពាន់លានវ៉ុនទិញផ្ទះនេះមែនទេ"
"មិនសុខចិត្តហ្ន៎ បើមិនចឹងឯងជាអ្នកទិញទៅ" លីសាតប។
"ក្រែងនិយាយហើយតើថាយើងបីនាក់ចេញស្មើគ្នានោះអី!" អ៊ែមប៊ឺលូកមាត់ចូលទាំងដើរទៅផ្ទះបាយយកទឹកផឹក។
YOU ARE READING
ស្នេហ៍គ្មានទីបញ្ចប់
Romance+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...