៣០នាទីកន្លងផុតទៅ....
"អេ! នៅខាងនេះ" ជេននីលើកដៃគ្រវីហៅអ្នកដែលទើបតែមកដល់។
"យូរម៉្លេស!" អ៊ែមប៊ឺនិយាយ។
"អេស៍រី" លីសាមើលទៅអេស៍រីហើយគេក៏យល់ពីន័យដែលលីសាចង់សំដៅទៅដល់នោះ។
"សុំទោសរឿងល្ងាចមិញផង ខ្ញុំសុំទោសពិតមែន" គេនិយាយទាំងឱនមុខចុះ។
"មិនអីទេបំភ្លេចវាចោលទៅ ហើយក៏សួស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ គីម ជីស៊ូ"
"ខ្ញុំឈ្មោះ គីម សាន់យ៉ុង ហៅអេស៍រី"
"លីសា"
"អ៊ែមប៊ឺ!!"
អ្នកបំរើសេវាកម្មអាហារបានលើកម្ហូបមកដល់ ហើយពួកគេក៏ចាប់ផ្ដើមញ៉ាំ។ ពេលញ៉ាំបានពាក់កណ្ដាលអេស៍រីក៏បានសម្លឹងមើលបរិយាកាសនៅជុំវិញនោះ គេក៏ឃើញនារីម្នាក់ដែលគេធ្លាប់ស្គាល់ហើយគេក៏ដើរសំដៅទៅជិតនាង។
"យូអ៊ី"
"អេស៍រី?"
"ហេតុអីនាងនៅទីនេះ?"
"ខ្ញុំធ្វើការនៅទីនេះ ហើយអេស៍រីមកជាមួយអ្នកណាគេ?"
"ខ្ញុំមកជាមួយមិត្តរបស់ខ្ញុំប៉ុន្មាននាក់" និយាយហើយគេក៏នាំនាងទៅជួបមិត្តរបស់គេ។
"អូ! យូអ៊ីសួស្តី" លីសាបានស្វាគមន៍និងញញឹមទៅកាន់នាងយ៉ាងស្រស់ស្អាត។
"សួស្តីអ្នកទាំងអស់គ្នា អឺ....ខ្ញុំត្រូវទៅធ្វើការវិញហើយ" និយាយតែប៉ុណ្ណឹងនាងក៏រកបកក្រោយតែដៃនាងក៏ត្រូវអេស៍រីចាប់ជាប់។
"យូអ៊ីខានជួបគ្នាយូរហើយ នាងអាចចេញទៅដើរលេងជាមួយខ្ញុំបានទេ"
"គឺថាខ្ញុំ...ទាល់តែម៉ោង១០ជិត១១អីបានខ្ញុំចេញពីធ្វើការ" នាងតប។
"អ៎! ចឹងចាំខ្ញុំសុំថៅកែនាងអោយល្អទេ" គេញញឹម
"មិនបាច់ទេ ចាំលើកក្រោយទៅ"
"ពួកយើងខានជួបគ្នាយូរហើយណា៎ ទុកចិត្តចុះខ្ញុំអាចសុំបាន" អេស៍រីបានសន្យានឹងនាងយ៉ាងមុតមាំ។
"តែខ្លាច...."
"ទៅៗគេបបួលនាងហើយកុំឲ្យគេអន់ចិត្តអី យ៉ាងហោចណាស់ចេញមុនម៉ោងប៉ុណ្ណោះ" ជីស៊ូបានវាចាឡើងធ្វើឱ្យលីសា អ៊ែមប៊ឺនិងអេស៍រីស្រឡាំកាំងជាខ្លាំង។ ចំណែកយូអ៊ីធ្វើភ្នែកភ្លឺសៗមើលទៅជីស៊ូ។
YOU ARE READING
ស្នេហ៍គ្មានទីបញ្ចប់
Romance+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...