"កន្លែងនេះជាកន្លែងណា? ហេតុអ្វីស្អាតម៉្លេសខ្ញុំមិនដែលឃើញទេ?" ជេននីនិយាយទាំងមើលទៅជុំវិញ ដែលរៀបចំបានយ៉ាងស្រស់ស្អាតនឹងប្រណិត។
"នេះគឺជាផ្ទះដែលបងបានធ្វើវាដោយផ្ទាល់ដៃ បងស្រលាញ់ផ្ទះមួយខ្នងនេះណាស់"
"តើបងចំណាយពេលយូរប៉ុណ្ណា?"
"លឺអ៊ែមប៊ឺប្រាប់បងថា មុនបងជួបនឹងឧបទ្ទវហេតុបងបានចំណាយពេលជាង២ឆ្នាំ ប៉ុន្តែពេលដែលបងដឹងថាមានផ្ទះមួយនេះគឺមួយឆ្នាំក្រោយទៅហើយ ទីនេះធ្វើរួចរាល់និងបញ្ចប់ការសាងសង់នៅមុនពេលដែលបងទៅរៀននៅកូរ៉េ" លីសាញញឹមដោយភាពកក់ក្ដៅដែលទទួលបានពីផ្ទះនេះ។
"សរុបទៅគឺ៤ឆ្នាំទើបធ្វើរួចរាល់ត្រូវទេ" ជេននីនិយាយហើយលីសាក៏ ងក់ក្បាលតិចៗ។
"បងដាក់អូនចុះទៅ អូនអាចដើរខ្លួនឯងបាន"
"អូខេ" នាងបានដាក់ជេននីអោយអង្គុយលើកៅអីដែលអាចមើលទៅឃើញសមុទ្រទាំងមូល។ ពួកគេទាំងពីរផឹកតែអង្គុយមើលទៅសមុទ្រយ៉ាង មានក្ដីសុខ។
"តើទីនេះមានអ្នកសម្អាតទេ?" ជេននីសួរ។
"មួយខែមានគេមកសម្អាតម្ដង"
"អ!" ជេននីងក់ក្បាលតិចៗរួចបន្តអង្គុយទទួលយកបរិយាកាសដ៏ស្រស់ស្រាយនៅទីនេះជាមួយស្នាមញញឹមដែលពពេញទៅដោយក្ដីសុខ។
"ហេតុអ្វីស្ងាត់ស្ងៀមម៉្លេស?"
"គ្មានអីទេ"
"អូនដឹងទេថាពេលបងនឹកឃើញរឿងអ្វីមួយ បងពិតជាសប្បាយណាស់ព្រោះបងបានដឹងថាខ្លួនឯងជាអ្នកណាហើយជាមនុស្សបែបម៉េច"
"តែអូននៅតែឆ្ងល់?"
"ឆ្ងល់រឿងឆេយ៉ុងមែនទេ?"
"ម៉េចក៏បងដឹង" ជេននីនិយាយទាំងលើកចិញ្ចើមឡើង។
"បងគ្រាន់តែចាំថា បងធ្លាប់ជួបនាងនៅព្រលានយន្តហោះមុនបងត្រលប់មកប្រទេសថៃវិញ" លីសាបានចាប់ផ្ដើមរៀបរាប់រឿងដែលគេជួប រ៉ូសពីដើមរហូតដល់ចប់។
"បងចាំតែប៉ុណ្ណឹងទេ?"
"អឹម! ព្រោះគ្មានអ្នកណាចង់ឱ្យបងរលឹករឿងចាស់ៗទេ ហើយបងក៏មិនសូវចង់រំលឹកប៉ុន្មានដែរ ព្រោះវាធ្វើឱ្យបងឈឺក្បាលណាស់"
YOU ARE READING
ស្នេហ៍គ្មានទីបញ្ចប់
Romance+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...