ភាគទី ១

1.8K 36 2
                                    

ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដី​​​​ដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។

ម៉ោង៩:០០នាទីយប់......

អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ ​វាបានធ្វើឱ្យមួយគ្រួសារមិនអាចទាន់ចេញមកក្រៅបានឡើយ។​ អ្នកពន្លត់អគ្គីភ័យបាននាំគ្នាមកជាច្រើននិងឡានទឹកផងដែរ​ ដើម្បីបង្គ្រាបគ្រោះ អគ្គីភ័យនេះ ហើយព្រមទាំងមានអ្នកជិតខាងនិងមនុស្សម្នាជាច្រើន មកមើលពីទិដ្ឋភាពដ៏គួរឱ្យរន្ធត់នេះ។

​ ក្រាក!!

"កូនសម្លាញ់! កូននៅ­ឯណា?"​​

"លោកប៉ាអ្នកម៉ាក់...កូនខ្លាចណាស់"

"កុំខ្លាចអីកូន ចាំប៉ានាំកូនចេញទៅ"

"តោះពួកយើងឆាប់ចេញទៅ"​​ អ្នកជាម្ដាយនិយាយ។​ បន្ទាប់មកពួកគេក៏បានកាន់ដៃគ្នាយ៉ាងជាប់។

"តោះ!​ ផ្លូវនេះ"​ ឪពុកបានលើបីកូនឡើងរួចក៏ដើរចាកចេញពី បន្ទប់។

គ្រាំង!!!

ទូរដាក់តាំងសម្ភារៈមួយបានដួលរលំ មកសង្កត់លើជើងអ្នកជាម្ដាយ​ ភ្លាម‌‌ៗនោះស្វាមីរបស់គាត់ក៏ប្រញាប់ទៅលើកទូរចេញយ៉ាងលឿន។

"អូនសម្លាញ់អូនមិនអីទេមែនទេ?​ ចាំបងជួយអូន" ​គាត់បានព្យាយាមទៅជួយប្រពន្ធរបស់គាត់ ​ឯកូនស្រីក៏បានជួយម្ដាយខ្លួនដូចគ្នា។

"អូនមិនអីទេ"​ គាត់និយាយទាំងឈឺចាប់។

"តោះពួកយើងទៅទៀត"

អ្នកជាស្វាមីបានដឹកដៃកូនស្រី និងគ្រាហ្ម៍ប្រពន្ធរបស់គាត់ដើម្បីរកផ្លូវចេញមួយផ្សេងទៀត ប៉ុន្តែរឿងដែលអាក្រក់ក៏បានកើតឡើងគឺមានផ្ទាំងពិដានបាក់ធ្លាក់មកលើពួកគេ តែអ្នកជាឪពុកបានរុញកូននិងប្រពន្ធរបស់គាត់ចេញពីទីនោះ។

ស្នេហ៍គ្មានទីបញ្ចប់Where stories live. Discover now