ក្រោយលឺជីស៊ូនិយាយបែបនេះលីសារាងភ្ញាក់ខ្លួនបន្តិច រួចក៏ចាប់ដៃជេននីនិងញញឹមខ្សោះៗព្រមទាំងដកដង្ហើមធំ។
"មែនហើយ" អេស៍រីងាកទៅមើលលីសាដែលអង្គុយក្បែរជេននី។ លីសាមិនបាននិយាយអ្វីទាំងអស់គ្រាន់តែអង្គុយឱនមុខចុះដូចជាកំពុងគិតរឿងអ្វីមួយ។ ភ្លាមនោះជេននីក៏បានលូកមាត់ចូលនិយាយទៅកាន់ពួកគេ។
"ម៉េចក៏សួរលីសាបែបនេះ!? អ្វីដែលសំខាន់គឺខ្ញុំមិនបានស្រលាញ់មីណូទេ! មនុស្សដែលខ្ញុំស្រលាញ់គឺកំពុងអង្គុយនៅក្បែរខ្ញុំទីនេះ" នាងបាននិយាយដោយកែវភ្នែករលីងរលោង។
"អូហូ!! លើសឈាមខ្ញុំស្លាប់ឥឡូវហើយនៀក" អេស៍រីវាចាទាំងធ្វើកាយវិការព្រឺសម្បុរ។
"ឯងគិតថាប៉ាមីណូព្រមឱ្យឯងផ្តាច់ពាក្យហ្ន៎" ជីស៊ូនិយាយទៅកាន់មិត្តរបស់នាង។
"ភ្ជាប់ពាក្យគ្រាន់តែជាលេសមួយប៉ុណ្ណោះ"
"ថាម៉េច?!!" គ្រប់គ្នាភ្ញាក់ផ្អើលនឹងឆ្ងល់ជាខ្លាំងនៅអ្វីដែលជេននីបាន ប្រាប់អម្បាញ់មិញនេះ បន្ទាប់មកនាងក៏និយយបន្តថា...
"ដោយសារតែប៉ាមីណូដឹងថាប៉ារបស់ខ្ញុំធ្លាប់ជាម្ចាស់ភាគហ៊ុនធំមួយក្នុងសម្ព័ន្ធMNB ដូច្នេះទើបរៀបចំរឿងនេះឡើង"
"តាមខ្ញុំស្មានប៉ាមីណូចង់ឱ្យនាងភ្ជាប់ពាក្យ ដើម្បីទុកប៉ារបស់នាងប្រើប្រាស់ក៏ថាបាន" អេស៍រីនិយាយរួចអ៊ែមប៊ឺក៏បន្ថែមពីក្រោយ។
"អ៊ីចឹងបានន័យថា គេទុកប៉ារបស់នាងជាអាយ៉ងហើយយកគាត់ធ្វើជាស្ពានដើម្បីចូលទៅក្នុងសម្ព័ន្ធធំ"
"ប៉ុន្តែបើសិនគេចង់ធ្វើជាម្ចាស់ភាគហ៊ុនធំទីពីរក្នុងសម្ព័ន្ធMNB យ៉ាងហោចណាស់ក៏ត្រូវមាន២០០លានដុល្លារដែរ" លីសាងាកទៅមើលមិត្តរបស់ នាងទាំងពីរ។
"ចាំខ្ញុំឆែកមើលសិន" អេស៍រីដកទូរស័ព្ទពីហោប៉ាវរួចក៏ដើរចេញទៅ ខាងក្រៅបន្ទប់។
"លីសា! ប៉ារបស់នាងធ្វើផ្នែកអីនៅក្នុងសម្ព័ន្ធធំMNB?" ជីស៊ូសួរ។ លីសាក៏ងើបចាកចេញពីជេននីដើរសំដៅទៅរកអ៊ែមប៊ឺ។
"សុំទោស ខ្ញុំមិនអាចប្រាប់នាងនៅពេលនេះបានទេ"
"ប៉ុន្តែតាមខ្ញុំទាយតំណែងរបស់គាត់ក៏មិនតូចដែរ"

ESTÁS LEYENDO
ស្នេហ៍គ្មានទីបញ្ចប់
Romance+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...