"ខ្ញុំមិនបាននៅរៀនទេ ព្រោះមានការសំខាន់ត្រូវធ្វើ"
"រឿងអី?" អេស៍រីសួរ។
"ពាក់ព័ន្ធនឹងការប្រជុំនៅថ្ងៃស្អែក"
"លីសា ហេតុអ្វីមើលទៅនាងដូចជាអាថ៌កំបាំងយ៉ាងនេះ?" ជេននីសម្លឹងមើលមុខលីសាជាមួយកែវភ្នែកស្រទន់។
"គ្មានអ្វីទេ!! ពួកឯងនៅរៀនចុះ លាហើយល្ងាចជួបគ្នា" លីសាយកដៃអង្អែលក្បាលជេននីថ្នមៗ។
"មានអារម្មណ៍ថាដូចជាប្លែកៗ" អេស៍រីនិយាយខ្សឹបៗទៅកាន់អ៊ែមប៊ឺនិងជីស៊ូ។
"ត្រូវហើយដូចសិទ្ធស្នាលជាងមុន"
"ពួកឯងមើលមុខជេននីចុះ ដូចជាបារម្ភនិងខ្វាយខ្វល់ពីលីសាណាស់" អ៊ែមប៊ឺនិយាយហើយពីរនាក់ទៀតក៏ងក់ក្បាល។
ក្រោយចប់ម៉ោងរៀនជីស៊ូនិងជេននីបានត្រលប់មកផ្ទះវិញ ហើយជេននីក៏ទៅដាក់ខ្លួនគេងលើសាឡុងដោយភាពនឿយហត់។ ជីស៊ូឃើញមិត្តនាងបែបនេះនាងកាន់តែឆ្ងល់ខ្លាំងឡើង។
"មើលទៅឯងដូចជាស្លេកស្លាំងម៉្លេះ"
"គ្មានអីទេ រៀនពេញមួយថ្ងៃហើយហត់ណាស់ចង់សម្រាក"
"អីចឹងទៅគេងក្នុងបន្ទប់ទៅ ចាំម្ហូបឆ្អិនចាំយើងហៅឯង"
"អឹម" និយាយហើយជេននីក៏ដើរទៅកាន់បន្ទប់របស់នាង រីឯជីស៊ូក៏ដើរទៅផ្ទះបាយធ្វើម្ហូប។
ក្រលេកមកមើលផ្ទះលីសាវិញ ពេលនេះនាងកំពុងអង្គុយលើសាឡុងនិយាយគ្នាជាមួយមិត្តរបស់នាងទាំងពីរនាក់។
"លីសា យ៉ាងម៉េចហើយមានផែនការអីទេ?" អ៊ែមប៊ឺសួរពេលលីសា កំពុងលើកកែវស្រាក្រហមផឹក។
"គ្មានទេ ពួកឯងទៅគេងទៅពេលនេះយប់ជ្រៅហើយ ស្អែកត្រូវទៅរៀនផង" លីសានិយាយហើយក៏ប្រុងងើបចេញតែអេស៍រីក៏សួរនាងម្ដង។
"ចុះលោកគ្រូឯងមានប្រាប់អីឯងអត់!?"
"គាត់ប្រាប់តាស៎"
"អឺ! ប្រាប់ថាម៉េច?"
"គាត់ប្រាប់ថាឱ្យរៀបចំខ្លួនឱ្យស្អាតពេលទៅប្រជុំ"
"ប៉ុណ្ណឹងទេ"
"អឹម" មួយម៉ាត់យ៉ាងខ្លីចេញពីមាត់លីសាធ្វើឱ្យអេស៍រីគាំងស្ដូក។
YOU ARE READING
ស្នេហ៍គ្មានទីបញ្ចប់
Romansa+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...