ភាគទី ១៩

350 11 0
                                    

ស្អែកឡើងលីសាក៏បានទៅភោជនីយដ្ឋានបារាំងមួយកន្លែង ដើម្បីញ៉ាំអាហារពេលព្រឹកជាមួយឡេហ្សឺ។

"តើល្ងាចនេះត្រូវការរៀបចំអីដែរទេ?"

"មិនបាច់ទេ ប៉ុន្តែខ្ញុំចង់ឱ្យបងស៊ើបរឿងគ្រោះថ្នាក់ចរាចរណ៍របស់ខ្ញុំកាលពីប៉ុន្មានឆ្នាំមុន"

"មិនបាច់ស៊ើបទេ" ឡេហ្សឺនិយាយទាំងបាយពេញមាត់។

"ហេតុអ្វី?"

"វាគ្មានតម្រុយទេ! ខ្ញុំធ្លាប់ស៊ើបហើយសូម្បីតែអ្វីបន្ដិចក៏រកមិនឃើញដែរ"

"ខ្ញុំមិនជឿថាជាឧបទ្ទវហេតុនោះទេ ទោះខ្ញុំមិនចាំអ្វីច្រើនតែ..."

"សម្រាប់ប៉ូលីសគិតថាជាឧបទ្ទវហេតុ សម្រាប់ឯងគឺមិនមែនទេមែនទេ?" នាងមើលទៅមុខលីសាដែលកំពុងមើលមកនាង។

"កាលនោះខ្ញុំកំពុងធ្វើដំណើរទៅមើលផ្ទះនៅមាត់សមុទ្រ ដែលកំពុងសាងសង បន្ទាប់មកខ្ញុំក៏ជួបគ្រោះថ្នាក់ហើយបាត់ការចងចាំអស់រលីង"

"បាត់ការចង់ចាំ?! ហេតុអ្វីនិយាយរលូនល្អម៉្លេះ?"

"បងថេខ្វានប្រាប់ខ្ញុំ" លីសានិយាយទាំងលើកចិញ្ចើមឡើង។

"គេនៅជាមួយឯងរហូតមកមែនទេ?"

"កាលនៅប្រទេសថៃ គាត់ជាអង្គរក្សផ្ទាល់ខ្លួនរបស់ខ្ញុំ តែពេលមកដល់កូរ៉េ ខ្ញុំឱ្យគាត់ទៅជួយការងារលោកប៉ា ខ្ញុំទុកគាត់ដូចជាបងប្រុសបង្កើតខ្ញុំអញ្ចឹង" លីសាញញឹម។

ពួកគេបញ្ចប់ការសន្ទនាត្រឹមតែប៉ុណ្ណឹងរួចក៏បន្តញ៉ាំអាហារពួកគេរៀងខ្លួន ប៉ុន្តែពេលកំពុងតែញ៉ាំនោះស្រាប់តែមានមនុស្សប៉ុន្មាននាក់ដើរមកតុរបស់ពួកគេ។

"អេៗ...សួស្ដី! តើខ្ញុំអាចអង្គុយតុនេះបានទេ?" សម្លេងគ្រលររបស់ មីណូបានបង្ហើរចេញមកធ្វើឱ្យលីសាមានអារម្មណ៍មិនល្អទេ ហើយនៅខាងស្ដាំដៃគេក៏មានមនុស្សម្នាក់ដែលលីសាស្គាល់ដែរនោះគឺជីស៊ូ។

"តុទំនេរច្រើនណាស់ម៉េចមិនទៅអង្គុយទៅ" លីសាមើលទៅមុខជីស៊ូដែលកំពុងសម្លឹងមកនាង។

"តែបើសិនជាអ្នកនាងជីស៊ូចង់អង្គុយនៅទីនេះ ខ្ញុំអាចប្រគេនដល់អ្នកនាងបាន" លីសាងើបឈរឡើងរួចក៏ដើរទៅជិតជីស៊ូនិងសម្លឹងចំកែវភ្នែករបស់នាងតែម្ដង។

ស្នេហ៍គ្មានទីបញ្ចប់Where stories live. Discover now