ពេលព្រឹកម៉ោង៧:៥៨នាទី នៅក្នុងថ្នាក់ជេននីតែងតែងាករកមើលលីសាតែមិនឃើញនាងមករៀននោះទេ។ ពេលចេញលេងជេននីក៏ដាច់ចិត្តសួរទៅអេស័រីពីរឿងលីសា។
"អេស៍រី លីសាទៅណាម៉េចមិនមករៀន?"
"ចេះសួររកគេដែលហ្ន៎" អេស៍រីនិយាយឌឺ។
"មិនប្រាប់ក៏អត់ទៅ" ជេននីធ្វើមុខឌឺដាក់អេស៍រីវិញ។
"នាងមានការងារធ្វើនៅប្រទេសថៃ ទើបមិនបានមករៀន" អ៊ែមប៊ឺបានឆ្លើយជំនួសអេស៍រីឱ្យជេននីអស់ចម្ងល់។
"ពួកឯងនិយាយគ្នាចប់នៅ តោះទៅញ៉ាំបាយ" ជីស៊ូវាចា។
"តោះ!" ពួកគេក៏នាំគ្នាដើរទៅកង់ទីនដើម្បីញ៉ាំបាយ។
នៅឯព្រលានយន្ដហោះប្រទេសថៃ មានអង្គរក្សប្រហែលប្រាំមួយអ្នកបានឈរចាំវត្តមានរបស់លីសា។ នៅពេលនាងមកដល់អង្គរក្សជំនិតរបស់នាងបានហុចម៉ាសមួយទៅឱ្យនាង។
"ហេតុអ្វីឱ្យខ្ញុំពាក់វា?"
"ខ្លាចមានអ្នកតាមដាន ពួកឯងការពារអ្នកនាងឱ្យស្រួលបួលយល់ទេ" ថេខ្វាននិយាយទៅកាន់អង្គរក្សផ្សេងទៀត។
"បាទ"
រ៉ឺង!! រ៉ឺង!!!
"អាឡូ លោកគ្រូ"
"ទៅដល់ប្រទេសថៃហើយមែនទេ?"
"ខ្ញុំទើបតែមកដល់មិញនេះទេ លោកគ្រូ"
"អញ្ចឹងត្រូវប្រយ័ត្នប្រយែងផង"
"ចាសលោកគ្រូ" លីសាបិទទូរស័ព្ទហើយក៏ដើរឡើងទៅលើរថយន្តនៅពេលទៅដល់សណ្ឋាគារ គ្រប់គ្នាបានក្រឡេកមើលទៅលីសាទាំងឆ្ងល់ព្រោះមានអង្គរក្សជាច្រើនដើរតាមនាង។
បន្ទាប់ពីទៅដល់បន្ទប់អង្គរក្សទាំងអស់បានបំបែកគ្នាទៅបន្ទប់រៀងៗខ្លួនសល់តែថេខ្វានប៉ុណ្ណោះដែលនៅក្នុងបន្ទប់ជាមួយនាង។
"បងនេះធ្វើឱ្យគេគ្រប់គ្នាផ្អើលអស់ហើយ"
"បើមិនធ្វើបែបនេះការពារអ្នកនាងយ៉ាងម៉េច"
"ចុះរឿងជេននី អ្នកណាការពារនាង?" លីសាសួរ។
"ខ្ញុំបានឱ្យអ៊ែមប៊ឺនិងអេស៍រីការពារនាងជាសម្ងាត់ហើយ ព្រោះមិនងាយធ្វើឱ្យជេននីភ្ញាក់ផ្អើល"
YOU ARE READING
ស្នេហ៍គ្មានទីបញ្ចប់
Romance+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...