ភាគទី ១៣

341 13 0
                                    

នៅក្នុងបន្ទប់សណ្ឋាគារ...

"ជីស៊ូ"

"ហាស មានការអី?"

"យប់នេះគេងជាមួយខ្ញុំមក មិនដាច់គេងនៅលើសាឡុងទេ"

"អឹម...អ៊ីចឹងក៏បាន" ជីស៊ូញញឹមហើយក៏ឡើងទៅគេងនៅលើគ្រែ។

នៅថ្ងៃសៅរ៍ក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េ ម៉ោង៦:២៥នាទីល្ងាចលីសាបានអង្គុយញ៉ាំអាហារពេលល្ងាច នៅសណ្ឋាគារលំដាប់ផ្កាយ៥មួយកន្លែងដែលសម្រាប់តែភ្ញៀវលំដាប់VIPប៉ុណ្ណោះដែលអាចទៅទីនោះបាន។

"អ៊ែមប៊ឺនោះលីសាហ្ន៎ ទៅរកគេទៅ" ជេននីនិយាយ។

"មិនបាច់ទេ! ពួកយើងទៅសាលប្រជុំទៅ"

"តែ...!!"

"ឆាប់ឡើង ទៅៗ!!"

"ពួកឯងពីរនាក់ទៅមុនទៅ ខ្ញុំទៅរកលីសាសិន" អេស៍រីនិយាយហើយដើរសំដៅទៅរកលីសា ទន្ទឹមនឹងនោះមីណូក៏ដើរមកដល់មុខលីសាដូចគ្នា។

"នាងមានលិទ្ធភាពមកញ៉ាំអាហារនៅទីនេះដែរឬ?"

"ពេលនេះយើងកំពុងញ៉ាំអាហារពេលល្ងាច សូមឯងចេញទៅព្រោះថាវាធ្វើឱ្យខូចបរិយាកាសបរិសុទ្ធរបស់យើង"

"ហ៊ឹស! នាងហ៊ានធ្វើចរឹកឈ្លើយបែបនេះដាក់យើងផងហ្ហេស" គេប្រុងដើរទៅជិតលីសាមួយជំហានទៀត ប៉ុន្តែអង្គរក្សរបស់នាងប៉ុន្មាននាក់បានដើរមកចាប់មីណូ។

"ពួកឯងជាអ្នកណា? ហេតុអីហ៊ានមកចាប់យើងបែបនេះ? លែងៗយើងភ្លាម!" មីណូប្រឹងរើបម្រាស់ចេញពីដៃអង្គរក្សរបស់លីសា។

"ពួកឯងធ្វើអីហ្នឹង ឆាប់លែងគេភ្លាម" ស្របពេលនោះប៉ារបស់មីណូក៏បានដើរមករកពួកគេ។

"ពួកឯងលែងគេទៅ" លីសាបានបញ្ជាអង្គរក្សនាង។

"មានរឿងអីកើតឡើង?"

"លោកប៉ាគឺថា..."

"គឺថាគេមករំខានខ្ញុំ ចុះគេត្រូវជាអីនឹងលោក?" លីសាសួរដោយទឹកមុខស្មើធេង។

"គេជាកូនប្រុសរបស់ខ្ញុំ"

"អ៊ីចឹងសូមលោកជួយអប់រំកូនប្រុសលោកផងថា កុំមករំខានគេពេលគេកំពុងញ៉ាំអាហារ ឬគេមិនចង់ឱ្យមានអ្នកមករំខានបានទេ?"

ស្នេហ៍គ្មានទីបញ្ចប់Where stories live. Discover now