ភាគទី ៣

579 17 0
                                    

មួយសន្ទុះក្រោយមក អង្គរក្សដ៏សង្ហាររបស់លីសាក៏មកដល់នាងឡើងឡាន ហើយជិះចេញទៅរំលងបួនប្រាំផ្លូវនាងក៏បានឃើញមនុស្សម្នាក់ដែលនាងបានស្គាល់ បន្ទាប់មកលីសាក៏ឱ្យអង្គរក្សរបស់នាងឈប់ឡាន។

"អ្នកនាង តើចង់ទៅណា?" ថេរខ្វានងាកសួរលីសា។

"បងត្រលប់ទៅផ្ទះមុនទៅ ហើយប្រាប់លោកប៉ាផងថាមិនបាច់ចាំបាយល្ងាចខ្ញុំទេ ហើយក៏មិនបាច់សួរខ្ញុំថាហេតុអីដែរ ធ្វើតាមខ្ញុំទៅអូខេ! ខ្ញុំទៅហើយ" មើលទៅលីសាពិតជាយល់ចិត្តអង្គរក្សរបស់នាងណាស់។ នាងដើរពីក្រោយនារីម្នាក់ដែលស្លៀកឈុតសិស្សសាលាដូចនាងរួចនិយាយថា :

"ហ្ហេស! ម៉េចដើរតែឯងចឹង អត់ខ្លាចទេអី?"

នារីដែលកំពុងដើរខាងមុខនាងនោះភ្ញាក់ ហើយដៃរបស់នាងក៏បានវាយក្បាលលីសាមួយដៃពេញទំហឹង។

"អូព្រះអើយ...លីសា សុំទោស!! ព្រោះនាងធ្វើឱ្យខ្ញុំភ្ញាក់ តើឈឺខ្លាំងទេ?" ជេននីនិយាយដោយយកដៃទៅអង្អែលកន្លែងដែលនាងបានវាយត្រូវលីសាមិញនេះ។

"អូយ...ឈឺខ្លាំងណាស់" លីសាអង្អែលក្បាលខ្លួនឯង។

"សុំទោស ខ្ញុំគ្មានចេតនាទេ"

"មិនបាច់សុំទោសទេ មកពីខ្ញុំទេ"

"និយាយចឹងផ្ទះរបស់ឯងតាមផ្លូវនេះមែនទេ?" ជេននីសួរហើយពួកគេក៏ដើរទៅមុខបន្តទៀត។

"អត់ទេ ផ្ទះរបស់ខ្ញុំមិនមែនតាមផ្លូវនេះទេ ខ្ញុំគ្រាន់តែជាអ្នកដំណើរដើរឆ្លងកាត់តែប៉ុណ្ណោះ"

"ហើយឆ្លងកាត់មករកអី?"

"មករកនាងនឹង!"

"ហាស៎!! ថាម៉េច?" ជេននីបើកភ្នែកធំៗសម្លឹងមើលលីសាដែលកំពុងដើរញញឹមដោយមិនមើលមុខនាងវិញឡើយ។

"គឺ...ឆ្លងកាត់មកឃើញនាងក៏កំដរនាងដើរទៅ" លីសារកលេសឱ្យខ្លួនឯងដើម្បីគេចពីចម្ងល់របស់ជេននី។

"កំដរខ្ញុំ! ខ្ញុំមានរឿងអីដែលត្រូវការនាងកំដរនោះ"

"គឺដើរពីរនាក់អាចនឹងមានសុវត្ថិភាពជាង"

"សុវត្ថិភាព! ខ្ញុំដើរទៅមកទីនេះច្រើនឆ្នាំហើយគ្មានរឿងអ្វីកើតឡើងផង"

ស្នេហ៍គ្មានទីបញ្ចប់Où les histoires vivent. Découvrez maintenant