ទីងតង់!! ទីងតង់!!!
"លីសា បងឡេហ្សឺ ចូលក្នុងមក" អ៊ែមប៊ឺបានស្វាមន៍ពួកគេ។
"ជីស៊ូនៅទីនេះដែរ?" លីសាធ្វើទឹកមុខភ្ញាក់ផ្អើលនិងឆ្ងល់។
"ភ្ញាក់ផ្អើលណាស់ទៅអី ពេលឃើញខ្ញុំនៅទីនេះ"
"មិនមែនទេ ចុះឯណាអេស៍រី?" លីសាងាករកមើលវត្តមានរបស់មិត្តម្នាក់ទៀតតែមិនឃើញសោះ។
"គេខានមកទីនេះជិតកន្លះខែហើយ" អ៊ែមប៊ឺឆ្លើយតប។
"គេទៅណា?"
"ខ្ញុំមិនដឹងទេ!" អ៊ែមប៊ឺឆ្លើយតបទាំងដើរទៅផ្ទះបាយ។
"ខ្ញុំដល់ម៉ោងទៅមើលហាងហើយ លាសិនហើយ!" ជីស៊ូនិយាយ។
"អឹម!!"
ក្រោយពីជីស៊ូបានចាកចេញទៅបាត់ លីសាក៏ដើរទៅរកអ៊ែមប៊ឺនៅផ្ទះបាយ។
"ថ្មីៗនេះ ឯងមិនដែលជួបគេទេឬ!?"
"អ៎!! ប្រហែលប៉ុន្មានថ្ងៃមុន ខ្ញុំបានជួបគេនៅក្លឹបតែពេលនោះគេព្យាយាមគេចពីខ្ញុំ ឃើញគេគេចបែបនេះ ខ្ញុំក៏មិនតាមសួរនាំគេដែរ"
"ហេតុអីមិនតាមគេ! ឯងមានរឿងអីលាក់នឹងខ្ញុំទៀត"
"ទោះមិនចង់ប្រាប់ឯង ក៏ពេលនេះត្រូវប្រាប់ឯងដែរ" គេនិយាយទាំងដកដង្ហើមធំ។
កន្លះខែមុននៅក្នុងក្លឹប....
"ម៉េចមកអង្គុយផឹកម្នាក់ឯងនៅទីនេះ?" អ៊ែមប៊ឺយកដៃទៅដាក់លើស្មាអេស៍រី។
"ដកដៃឯងចេញទៅ ថ្ងៃនេះខ្ញុំអារម្មណ៍មិនល្អទេ កុំមករំខានខ្ញុំ"
"អូហូ...យើងខំមកកំដរឯង តែឯងបែរជាដេញយើង! តើអាចប្រាប់បានទេថាឯងមានរឿងអី?"
អេស៍រីលើកែវស្រាផឹករួចក៏ងាកមើលអ៊ែមប៊ឺដែលកំពុងសម្លឹងមើលគេ។
"ឯងដឹងទេ...យើង...យើងស្រលាញ់ជីស៊ូខ្លាំងណាស់ តែនាងបែរទៅស្រលាញ់ឆេយ៉ុងទៅវិញ ហេតុអីទៅ!? ខ្ញុំខំកែខ្លួនដើម្បីនាង តែនាងបែរជាមើលមិនឃើញ"
"កែខ្លួន?! ហ៊ឹក...កុំបែបនេះអីឯងស្រវឹងហើយចាំខ្ញុំជូនឯងទៅផ្ទះ" គេខំទប់សើចនិងចង់ជួយគ្រាហ្ម៍មិត្តត្រលប់ទៅផ្ទះវិញតែត្រូវអេស៍រីទះដៃចេញ។

YOU ARE READING
ស្នេហ៍គ្មានទីបញ្ចប់
Romance+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...