"ពួកយើងមកវិញហើយ"
"អេ! ហេតុអ្វីយូរម៉្លេះ គ្រាន់តែជូនជីស៊ូទៅហាងសោះ" អេស៍រីសួរទៅកាន់ពួកគេទាំងពីរ។
"គឺ...នែក..." លីសាស្ទាក់ស្ទើរនិយាយមិនចេញក៏ងាកទៅមើលមុខ ជេននីឱ្យនាងជួយ។
"គឺទៅផ្សារទិញអីយកមកធ្វើម្ហូបឱ្យពួកឯងញ៉ាំនឹងណា៎"
"គ្រាន់តែចឹងសោះ លីសា! ចាំបាច់អីនិយាយរដាក់រដុបបែបនេះ"
"មានរឿងអ្វីកើតឡើងមែនទេ?" អ៊ែមប៊ឺសួរបន្ថែម។
"អត់ទេ!" ពួកគេទាំងពីរនាក់ឆ្លើយព្រមគ្នាហើយលីសាក៏និយាយបន្ត ទៀតដើម្បីបង្វែរអារម្មណ៍អ្នកទាំងអស់គ្នា។
"ក្រែងពួកឯងចង់ញ៉ាំម្ហូបស្នាដៃយើងណាស់ហ្ហេស៎ យើងទៅធ្វើសិនហើយ"
"ឈប់! មើលដៃខ្លួនឯងមើលធ្វើកើតទេ" អ៊ែមប៊ឺនិយាយទាំងចង្អុល ដៃលីសាដែលបានរុំបង់។
"ទុកឱ្យខ្ញុំជាអ្នកធ្វើចុះ លីសាចាំតែប្រាប់បានហើយ" ជេននីនិយាយ រួចក៏ដើរទៅផ្ទះបាយទៅ។
"អូខេ ចឹងខ្ញុំសូមទៅងូតទឹកសិន"
"មែនហើយលីសា ខ្ញុំភ្លេចប្រាប់ឯងថាអង្គរក្សឯងបានយកអីវ៉ាន់មក ខ្ញុំក៏បានរៀបចំរួចរាល់ហើយដែរ" អេស៍រីនិយាយទាំងញញឹម។
"អរគុណ" លីសាប្រុងបើកទ្វារបន្ទប់ចូលទៅខាងក្នុង តែអេស៍រីក៏បាននិយាយកាត់។
"តែនៅពេលខ្ញុំរៀបចំអីវ៉ាន់ ខ្ញុំបានឃើញប្រអប់មួយនេះ" អេស៍រីដើរមករកលីសាទាំងក្នុងដៃមានកាន់ប្រអប់នោះ អ៊ែមប៊ឺក៏បានដើរមកមើលដូចគ្នា។
"ផ្ញើរទៅសេអ៊ូល?! តែតាំងពីឆ្នាំ២០១៥មកម៉្លេះ" អ៊ែមប៊ឺលាន់មាត់។
"ប្រអប់នេះ?..." លីសាកាន់វាមើលទាំងឆ្ងល់ក្នុងចិត្តព្រោះនាងមិន ចងចាំអ្វីបន្តិចពីវាសោះឡើយ។
"មានលេខកូដទៀត" អេស៍រីមើលទៅមិត្តទាំងពីររបស់ខ្លួន។
"វាជាលេខកូដអក្សរ" អ៊ែមប៊ឺនិយាយ។
"អក្សរ!!?" លីសានិយាយតែត្រឹមនេះខួរក្បាលរបស់នាងក៏ចាប់ផ្ដើមនិម្មិតរូបភាពខ្លះៗឡើងមកដែលពីមុននាងមិនចងចាំ។

YOU ARE READING
ស្នេហ៍គ្មានទីបញ្ចប់
Romance+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...