ភាគទី ២៨

374 10 0
                                    

"សួស្ដីបងថេរខ្វាន" លីសាញញឹម។

"នៅទីនេះ​យ៉ាងម៉េច​ដែរ?"

"នៅក្នុងនេះស្រួលខ្លួនខ្លាំងណាស់ មានបាយឆ្អិនស្រាប់ ហាសហាហាស!!" លីសាព្យាយាមសើចបន្លប់ទុក្ខ។

"កាលពីព្រឹកមិញពេលខ្ញុំទៅប៉ុស្ដិ៍ប៉ូលីស ខ្ញុំបានទៅពិនិត្យមើលកាំភ្លើងដែលតាយ តឺយឺន ប្រុងបាញ់សម្លាប់ឯឯនោះម្ដងទៀតឃើញ ថាវាគ្មានគ្រាប់នោះទេ" ថេរខ្វាននិយាយហើយលីសាក៏មើលទៅគេដែលកំពុងមើលនាងមិន​ដាក់ភ្នែក បន្ទាប់មកនាងបានសើចលក្ខណៈឌឺទៅកាន់គេវិញ។

"បើមែនតើវាយ៉ាងម៉េច!? ខ្ញុំមិនបានបញ្ជាឱ្យលោកសម្លាប់គាត់ឯណា? លោកបាញ់សម្លាប់គាត់ដោយខ្លួនឯងទេ"

"រឿងនេះទុកថាខ្ញុំសម្លាប់គេ សងនៅអ្វីដែលខ្ញុំជំពាក់ឯងចុះ"

"ជំពាក់ខ្ញុំ? លោកប៉ូលីស! តើលោកមានអីជំពាក់ខ្ញុំទៅលោកជាប៉ូលីសខ្ញុំជាជនល្មើសពួកយើងគ្មានជំពាក់អ្វីគ្នាទេ ម្យ៉ាងទៀតខ្ញុំមិនបានប្រើឱ្យលោកសម្លាប់គាត់នោះទេ" លីសាមើលថេរខ្វានដោយកែវភ្នែកមុតស្រួច ចំណែកថេរខ្វានក៏មើលលីសាទាំងភ្នែករលីងរលោង។

"ឯងប្លែកច្រើនណាស់ ឯងប្រែជាមនុស្សឃោរឃៅហើយ" គេខំប្រឹងទប់ទឹកភ្នែកខ្លួនឯង។

"ឆ្លងកាន់រឿងមួយ ប្រាកដជាចេះដឹងរឿងមួយហើយ មនុស្សគឺតែងតែផ្លាស់ប្ដូរ បងមិនដឹងទេហ្ហេសពីមួយឆ្នាំទៅមួយឆ្នាំមនុស្សតែង តែផ្លាស់ប្ដូរ មនុស្សល្អក៏អាចក្លាយជាមនុស្សអាក្រក់បានដែរ" និយាយរួចលីសាក៏ងើបចេញពីកៅអី មុននឹងនាងដើរចាកចេញក៏បែរមករកថេរខ្វាននិងនិយាយឡើងថា....

"បងមិនបានជំពាក់ខ្ញុំអ្វី​ឡើយ ប៉ុន្តែបងបានបោកប្រាស់សេចក្ដីទុកចិត្តរបស់ខ្ញុំ ចាប់ពីថ្ងៃនេះទៅខ្ញុំមិនចង់ជួបបងទៀតទេកុំឱ្យខ្ញុំឃើញមុខបងទៀតឱ្យសោះ" លីសាដើរទៅក្នុងគុកវិញដោយមិនងាកក្រោយមើលថេរខ្វានសូម្បីតែបន្តិច។ លីសាដើរចេញទាំងទឹកភ្នែកស្រក់មិនដឹងខ្លួនហើយលីសាក៏គិតក្នុងចិត្តថា សុំទោសថេរខ្វានខ្ញុំមិនចង់ឱ្យបងមកពាក់ព័ន្ធមនុស្សដូចជាខ្ញុំទៀតទេ បងគួរតែរកផ្លូវល្អមួយសម្រាប់អនាគតខ្លួនឯង បងនៅតែជាវីរៈបុរសក្នុងដួងចិត្តរបស់ខ្ញុំ អរគុណដែលមើលថែខ្ញុំកន្លងមកនេះ។

ស្នេហ៍គ្មានទីបញ្ចប់Where stories live. Discover now