"មិនអីទេ តោះឆាប់ទៅ ហើយតាមផ្លូវប្រយ័ត្នប្រយែងផងណាកូនប៉ាមិនបានជូនកូនដល់ក្នុងទេ ប៉ាគ្រាន់តែចង់មកជួបកូនមុនពេលកូនចេញទៅហើយមើលថែម៉ាក់ផង ពេលប៉ាទំនេរចាំប៉ាទៅលេង"
"ចាស លោកប៉ា" ពួកគេទាំងពីរបានអោបគ្នាដោយក្ដីនឹករលឹក។ បន្ទាប់មកនាងក៏ដើរចូលទៅខាងក្នុង។
"អឺ...អ្នកនាង ពួកយើងនៅសល់ពេល១០នាទីទៀត ចឹងខ្ញុំសុំទៅបន្ទប់ទឹកម៉ាភ្លែត"
"ទៅចុះ ខ្ញុំនៅអង្គុយចាំបងនៅទីនេះ"
"បាទ ខ្ញុំទៅតែមួយភ្លែតទេ"
ពេលលីសាកំពុងអង្គុយលេងទូរស័ព្ទរបស់នាងសុខៗ ស្រាប់តែនាងបានឃើញរឿងមួយបានកើតឡើង។
"តើអូនចង់ទៅណា?" បុរសម្នាក់បាននិយាយទៅកាន់សង្សាររបស់គាត់។
"ពួកយើងបែកគ្នាយូរហើយល្មមឈប់តាមខ្ញុំហើយ ពួកយើងក៏ត្រូវចប់គ្នាជារៀងរហូតដែរ ខ្ញុំត្រូវបន្តការសិក្សារបស់ខ្ញុំហើយខ្ញុំក៏មិនចង់ដើរ អាវាសែជាមួយលោកដូចពីមុនទៀតឡើយ សូមកុំចូលមកបំផ្លាញអនាគតនិងជីវិតខ្ញុំទៀតអី ខ្ញុំទទួលរងពីលោកឆ្អែតហើយ" នាងបម្រុងនិងដើរចេញទៅតែត្រូវអតីតមិត្តប្រុសនាងចាប់ទាញដៃនាងបម្រុងនឹងថើបបបូរមាត់នាង ដើម្បីលួងលោមឱ្យនាងនៅ ប៉ុន្តែពេលនោះលីសាក៏ចូលមកឃាត់ទាន់ហើយនិយាយ។
"លោកជាមនុស្សប្រុសដែលទេ បានជាធ្វើបែបនេះដាក់មនុស្សស្រី នៅកន្លែងសាធារណៈ ខ្ញុំមើលទៅលោកអាយុបងខ្ញុំប្រហែលមួយឆ្នាំពីរឆ្នាំប៉ុណ្ណោះ តែហេតុអ្វីក៏លោកហ៊ានធ្វើដាក់មនុស្សស្រីបែបនេះ!?"
"តើនាងជាអ្នកណា? ហេតុអ្វីក៏មកចេះដឹងរឿងគេម៉្លេះ? បុរសនោះនិយាយ។
"ខ្ញុំជាអ្នកណាមិនសំខាន់ទេ គ្រាន់តែ..." លីសានិយាយមិនទាន់ចប់ផងនារីម្នាក់នោះក៏និយាយឡើង។
"ត្រូវហើយ នាងជាមនុស្សដែលខ្ញុំស្រលាញ់ នាងល្អជាងលោកឆ្ងាយណាស់"
"ថាម៉េច? មិនអាចទៅរួចទេ! នេះអូនឆ្កួតហើយមិនទេ?" នាងនិយាយហើយលីសាក៏ធ្វើភ្នែកស្លឺគាំងនៅមួយកន្លែង ដោយមិននឹកស្មានថានារីម្នាក់នេះហ៊ាននិយាយបែបនេះសោះ។
YOU ARE READING
ស្នេហ៍គ្មានទីបញ្ចប់
Romance+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...