"ជេននីឈប់សិន ជេន!!"
"មានការអី! ឬចង់មកថាអោយខ្ញុំទៀតមែន?" នាងឆ្លើយតបទៅកាន់លីសាទាំងទឹកមុខខឹង។
"មិនមែនដូចអូនគិតទេ បងធ្វើបែបនេះក៏ដោយសារតែការងារដែរ"
"ការងារ!? ការងារបងត្រូវធ្វើបែបនេះមែនទេ អគ្គនាយក? ចេញឱ្យឆ្ងាយពីខ្ញុំទៅ" និយាយចប់ប្រយោគជេននីក៏ដើរចាកចេញទៅ។
"ជេននីឈប់សិន ស្ដាប់បងបកស្រាយសិនបានទេ" ស្របពេលនឹងដែលអ៊ែមប៊ឺនិងអេស៍រីក៏បានដើរមករកនាង។
"លីសា លោកគ្រូខលមកប្រាប់ថាឱ្យទៅជួបគាត់នៅភោជនីយដ្ឋានរបស់ជីស៊ូ"
"អឹម! ខ្ញុំដឹងហើយ"
"កុំបារម្ភអី បន្តិចទៀតគេគង់តែដឹងទេ!" អេស៍រីនិយាយ។
"តែខ្ញុំមិនចង់ឱ្យនាងដឹងទេ ខ្លាចមានគ្រោះថ្នាក់ទៀត ឯងមិនឃើញទេអីនៅប្រទេសថៃហ្ន៎"
"យើងក៏ចង់ដឹងដែលថាជាអ្នកណាដែរ ដែលធ្វើរឿងបែបនេះ"
"តោះ! ប្រញាប់ទៅជួបលោកគ្រូ" អ៊ែមប៊ឺនិយាយហើយពួកគេក៏ជិះឡានទៅភោជនីយដ្ឋាន។ បន្ទាប់ពីទៅដល់លីសាបានឡើងទៅខាងលើឃើញលោកគ្រូរបស់នាងអង្គុយផឹកស្រាក្រហម។
"ពួកឯងមិនបាច់ចូលទេ" មិត្តរបស់នាងងក់ក្បាលហើយលីសាក៏បន្តដំណើរដើរទៅមុខទៀតតែម្នាក់ឯងនិងធ្វើការឱនគោរពគ្រូរបស់នាងដូចគ្នា។
"លោកគ្រូ"
"អង្គុយចុះមក ចាំលោកគ្រូចាក់ស្រាឱ្យ"
"អរគុណលោកគ្រូ"
"ការប្រជុំអម្បាញ់មិញនេះ..."
"លោកគ្រូខ្ញុំខុសហើយ គ្មានលើក្រោយទេ" នាងនិយាយទាំងសម្លេងញ័រតិចៗ។
"ឯងនៅចាំពាក្យសំដីយើងទេ នៅពេលដែលឈានជើងចូលសាលប្រជុំឯងត្រូវតែធ្វើជាតោទោះបីដឹងថាឯងខ្លួនឯងពេលនេះត្រឹមជាកូនទន្សាយក៏ដោយ"
"ចាសលោកគ្រូ ពេលនេះខ្ញុំនឹងចងចាំវាទុក"
"មិនមែនតែពេលនេះទេ គឺត្រូវចាំទុក...ក្នុងខួរក្បាលឯងជារៀងរហូតតទៅ"
ក្រលែកមកអ៊ែមប៊ឺនិងអេស៍រីវិញ ពេលនេះពួកគេកំពុងអង្គុយញ៉ាំ អាហារនៃតុម្ខាងទៀតដែលរំលងបួនប្រាំពីតុដែលលីសាអង្គុយ ហើយភ្នែកក៏ចេះតែសម្លឹងមើលការសន្ទនាដែលមិនលឺសម្លេងរវាងលីសានិងគ្រូរបស់នាងយ៉ាងយកចិត្តទុកដាក់។
YOU ARE READING
ស្នេហ៍គ្មានទីបញ្ចប់
Romance+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...