ពេលវេលាចេះតែដើរទៅមុខមិនឈប់ឈររហូតដល់ថ្ងៃដែលពួកគេទាំងអស់គ្នាបញ្ចប់ការសិក្សានៅមហាវិទ្យាល័យនិងចេញទៅធ្វើការងារតាមជំនាញរបស់ខ្លួន។ ចំណែកលីសាក៏បានស្នងមរតកនិងធ្វើជាម្ចាស់សម្ព័ន្ធធំបន្ទាប់ពីប៉ារបស់នាង។
នៅពេលដែលនាងក្លាយជាម្ចាស់សម្ព័ន្ធហើយគ្រប់គ្នាដែលនៅក្នុងសម្ព័ន្ធគឺខ្លាចនឹងអំណាចនាងគ្រប់គ្នាមិនថាអ្នកជំនួញធម្មតាឬពួកសង្គមងងឹតឡើយ គឺពួកគេសុទ្ធតែខ្លាចនាងទាំងអស់ព្រោះពួកគេគិតថាលីសាចិត្តខ្លាំងដៃឆៅឱ្យតែអ្នកណាធ្វើមិនត្រូវចិត្តនាងនឹងត្រូវដកចេញគ្មានប្រណីទេ។
ដូច្នេះហើយ ទើបធ្វើឱ្យអ្នកដែលធ្វើការជាមួយនាងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះពាក្យសំដីដែលនិយាយទៅកាន់នាង។ ក្រោយធ្វើការងារ នៅក្រុមហ៊ុនចប់ដល់ពេលចេញទៅផ្ទះ នាងក៏ត្រលប់ទៅផ្ទះវិញដូចធម្មតា។
ក្រោយទៅដល់ផ្ទះហើយ លីសាក៏ទៅបន្ទប់ធ្វើការរបស់នាងដើម្បីធ្វើការបន្តទៀត។ លីសាអង្គុយចុះរួចក៏យកប្រអប់ដែលនាងបានយកមកពីខុនដូរបស់នាងនោះមកមើល។
"អង្គុយមើលប្រអប់នឹងទៀតហើយ" ឡេហ្សឺដើរចូលមកក្នុងបន្ទប់ជាមួយនឹងទឹកដោះមួយកែវក្នុងដៃ។
"ព្រោះខ្ញុំមិនយល់ តើក្នុងប្រអប់នឹងជារបស់អ្វី? ក៏មិនដឹងថាខ្ញុំធ្វើឱ្យអ្នកណាដែរ? តើលេខកូដគឺជាអក្សរអ្វីខ្លះទៅ? បងអាចជួយស៊ើបឱ្យខ្ញុំបានទេ?" លីសានិយាយទាំងភ្នែកសម្លឹងមើលប្រអប់ដែលនាងបានដាក់លើតុខាងមុខនាង។
"នេះទឹកគោ! ផឹកហើយសម្រាកទៅកុំគិតច្រើនពេកអី ចាំខ្ញុំទៅស៊ើបឱ្យ" និយាយរួចឡេហ្សឺក៏ដើរចេញទៅវិញ។
បន្ទាប់ពីឡេហ្សឺដើរចេញទៅទូរស័ព្ទរបស់លីសាបានរោទិ៍ឡើង បង្ហាញលេខអេស៍រីដែលបានផ្ញើសារមកនាងឱ្យទៅជួបជុំគ្នានៅហាងរបស់ជីស៊ូ។
ភោជនីយដ្ឋាន.....
"លីសាខាងនេះ" អេស៍រីបក់ដៃហៅលីសាដែលកំពុងតែរកមើលពួកគេ។
"ហៅយើងមកធ្វើអី? ចុះឯណាជីស៊ូ"
"ហេស៎! មកដល់ហើយៗស្នាដៃថ្មីរបស់ខ្ញុំ សាកភ្លក់មើលទៅ" ជីស៊ូនិយាយ។
YOU ARE READING
ស្នេហ៍គ្មានទីបញ្ចប់
Romance+NEW VERSION+ ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតនៅពេលរាត្រី បានចែងចាងមកលើភពផែនដីដើម្បីបំភ្លឺជាភ្លើងនៃយប់ងងឹតមួយនេះ តែវាក៏បានក្លាយជារាត្រីដ៏អាក្រក់បំផុតរបស់គ្រួសារដែលមានសុភមង្គលមួយ។ នៅម៉ោង៩:០០នាទីយប់...អណ្ដាតភ្លើងបានឆាបឆេះផ្ទះវីឡាដ៏ស្រស់ស្អាតមួយ វាបានធ្វ...