1

3.5K 58 0
                                    

ប្រុសម្នាក់នោះជាអ្នកណា?

សម្លេងស្បែកជើងកែងចោតលាន់ក្លិកក្លក់សំដៅទៅរកទ្វារកញ្ចក់ដែលមើលឃើញគ្រប់យ៉ាងក្នុងបន្ទប់ច្បាស់។ ម្ចាស់ស្បែកជើង រុញទ្វារចូលទៅក្នុងដោយមិនបង្អង់យូរ ជាមួយនឹងទឹកមុខចងកំហឹង។

ផឹប!

នាងបោះកាមេរ៉ាច្រើនសន្ធឹកទៅលើតុរួចច្រត់ដៃទាំងពីលើតុអោនមុខទៅរកប្រុសកម្លោះ ហើយពោលទាំងមុខស្មើ។

«ខ្ញុំមិនចាំថាបានសន្យានឹងលោកពីរឿងលាក់កាមេរ៉ាទាំងនេះក្នុងផ្ទះខ្ញុំ»

«អ្ហា៎...» គេលើកដៃជញ្ជក់មាត់ ធ្វើខ្លួនមិនចាប់អារម្មណ៍ រួចហើបខ្លួនពីកៅអីបន្តិច ច្រមុះដែលខ្ពស់ស្រាប់ទង្គិចនឹងថ្ពាល់ផ្កាឈូកព្រឿងរបស់ស្រីស្រស់ ធ្វើអោយនាងរហ័សគ្រលាស់ខ្លួនថយពីគេ។

«អធិប្បាយ?» នាងឈរអោបដៃរង់ចាំស្តាប់ការបកស្រាយរបស់គេ។

«នាងក្បត់ខ្ញុំ ហ្វី...»

«ស្អីគេ? ខ្ញុំនេះក្បត់លោក?» នាងលើកដៃចង្អុលមុខខ្លួនឯង ព្រមទាំងសម្លឹងគេទាំងមិនជឿនឹងអ្វីបានលឺ។

«នាងធ្វើខ្លួនគួរអោយសង្ស័យ នាងមិនដូចពីមុន!»

«ប្រាប់មកថាវាជាអ្នកណា?» គេនិយាយទាំងសម្លេងធ្ងន់ ខណៈក្រសែភ្នែកត្រជាក់ស្រេបបាញ់មករកនាង។

«គ្មានអ្នកផ្សេងចូលមករញ៉េរញ៉ៃនឹងទំនាក់ទំនងនេះស្រាប់ហើយ ក្រៅពីលោកនិងខ្ញុំ!»

«បើគ្មាន ហេតុអីនាងធ្វើខ្លួនបែបនេះ?»

«បែបណា?»

«នាងរក្សាគម្លាតពីខ្ញុំ ដូចដែលនាងកំពុងធ្វើនៅពេលនេះ!»

«ខ្ញុំក៏ជាមនុស្ស! ខ្ញុំក៏ចេះនឿយហត់នឹងធ្វើខ្លួនស្និតស្នាលនឹងលោក»

«នាងធុញខ្ញុំ?» សម្លេងគ្រលរប្រែជារឹងកំព្រឹសមួយរំពេច។

«ខ្ញុំមិនបានមកទីនេះដើម្បីរឿងនេះ! កុំអោយខ្ញុំដឹងអោយសោះថាលោកនឹងលាក់កាមេរ៉ាក្នុងផ្ទះខ្ញុំម្តងទៀត!» និយាយរួច រាងស្តើងបង្វិលខ្លួន ប្រុងនឹងចេញពីត្រង់នោះ តែមិនទាន់បានមួយជំហ៊ានស្រួលបួលផង ចង្កេះរៀវត្រូវដៃមាំក្រសោបជាប់។

កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់Where stories live. Discover now