10

762 19 0
                                    

ដោះដូរ

តាមផ្លវត្រលប់ទៅភូមិគ្រឹះខាស្ពេនស័រវិញ អ្នកទាំងពីរស្ងាត់មាត់រៀងៗ ខ្លួន បន្ទាប់ពីហេតុការណ៍រឿងទាយាទកើតឡើង។ ភ្នែកបៃតងចាស់របស់ស្រីស្រស់ ផ្ចង់ទៅលើផ្លូវនៅខាងមុខ មិនបានចាប់អារម្មណ៍ដៃមាំដែលកាន់ចង្កូតឡានណែន រហូតឃើញសសៃរីកប៉ោងតាមដើមដៃ និងក្រសែភ្នែកនឹងធឹងរបស់នាយ។

«ហ្វី?»

«...» នាងងាកទៅរកប្រភពសម្លេង តែក៏គ្មានសម្លេងចេញពីបបូរមាត់ក្រហមរបស់នាង។

«យើងគួរតែមានកូន» សម្លេងប្រាកដប្រជារបស់គេពេលនេះ មិនបានកែប្រែស្ថានភាពល្អក់កករនេះឡើយ ផ្ទុយទៅវិញ មុខរបស់នារីអង្គុយក្បែរគេកាន់តែយ៉ាប់យ៉ឺនជាងមុនទៅទៀត។

«បើនោះជាអ្វីដែលលោកចង់បាន យកស្រីផ្សេងមកពពោះជំនួសបាន! ខ្ញុំមិនប្រកាន់» នាងទប់កំហឹងរបស់ខ្លួន ហើយព្យាយាមនិយាយធម្មតាបំផុតតាមដែលអាចធ្វើបាន។

«ហ្វីលៀរ៍!!!» គេគំហកដាក់នាង ហើយជើងវែងជាន់ហ្គែរកាន់តែលឿនជាងមុន។

«លោកកំពុងបើកឡាន មានស្មារតីតិចមើល៎»

«នាងគិតបានយ៉ាងម៉េច រឿងពពោះជំនួស? ខ្ពើមខ្ញុំណាស់មែនទេ ដល់ថ្នាក់មិនចង់មានកូនជាមួយគ្នា?»

«មិនមែនដូចដែលលោកគិត! ខ្ញុំមិនចង់មានកូន មិនថាជាមួយអ្នកណាមិនសំខាន់»

«ហេតុអី?» គេសួរទាំងខឹង តែក៏ចង់ស្តាប់ហេតុផលនាង។

«ចុះហេតុអីលោកចង់មានកូន មេក៍?» នាងសួរត្បកទៅវិញ នាងមិនយល់ដូចគ្នាហេតុអីគេស្រាប់តែមានៈចង់មានកូនជាមួយនាង។

«ព្រោះ...» ចម្លើយដែលប្រុងនឹងរបូតចេញពីមាត់ក្រាស់ទៅហើយ បែរជាត្រូវលេបចូលពោះវិញទាំងបង្ខំ។ មេក៍ ដកដង្ហើមធំ ហើយឆ្លើយម្តងទៀតធ្វើដូចជាគ្មានអីធំដុំ។

«ខាស្ពេនស័រ ត្រូវការអ្នកស្នងត្រកូល»

«ប្រគល់រ៉ែពេជ្រនៅភាគនិរតីអោយខ្ញុំ នោះខ្ញុំនឹងព្រមមានកូនជាមួយលោក» នាងប្រើឱកាសដែលហុចអោយ ធ្វើការដោះដូជាមួយគេនិងរឿងដែលឳពុកនាងបញ្ជា។ នាងលួចមើលមុខសង្ហារដែលប្រែជាស្ងាត់មាត់ នឹងសំណើររបស់នាងយ៉ាងអន្ទៈសារ។

កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់Where stories live. Discover now