2

1.4K 32 0
                                    

រៀបការ (1)

មេក៍ មិនបានគម្រាមលេង ព្រោះព្រឹកឡើងដែល ហ្វីលៀរ៍ ភ្ញាក់ពីដំណេក ជើងនិងត្រគាករបស់នាងកម្រើកមិនរួច ហើយស្នាមស្នេហ៍ដែលគេបន្សល់ទុកលើពេញខ្លួនរបស់នាងបញ្ជាក់ច្បាស់ណាស់ថាយប់មិញគេឆ្កួតកម្រិតណា។

[ហាមចេញទៅណា ល្ងាចទៅញាំអាហារពេលល្ងាចជាមួយខ្ញុំ...មេក៍]

ហ្វីលៀរ៍ អានណូតដែលគេបិទជាប់និងនាឡិកាលើតុ ដៃតូចឈ្លីក្រដាសទាំងមួម៉ៅ ព្រោះមិនចូលចិត្តកាលដែលត្រូវធ្វើតាមគេគ្រប់យ៉ាងបែបនេះ។

«ទំនើង» នាងពោលតិចៗ ម្នាក់ឯងរួចប្រឹងក្រោកពីគ្រែទាំងវេទនា ដើម្បីទៅសំអាតខ្លួន។
___

មេក៍ នៅក្នុងបន្ទប់ប្រជុំទាំងអារម្មណ៍ល្អជាងម្សិលមិញ។

«លោកប្រធាន គិតយ៉ាងណាដែរចំពោះប្រូជេកនេះ?» បន្ទាប់ពីការធ្វើបទបង្ហាញចប់ ប្រធានផ្នែកគ្រប់គ្រងធនធានមនុស្ស សួរទៅ មេក៍ ដើម្បីសម្រេចការអនុញ្ញាតពីការចាប់ផ្តើមធ្វើគម្រោង។

«អនុវត្តតាមហ្នឹងចុះ! ចំនែករបាយការណ៍ទាក់ទងនិងប្រតិបត្តិហិរញ្ញវត្ថុ ប្រគល់អោយ ដេរិក៍ ជាអ្នកចាត់ចែង! មួយវិញទៀត គម្រោងនេះដាច់ខាតត្រូវរួចរាល់នៅរយៈពេលមួយខែ បើមិនចឹង គ្រប់គ្នានៅទីនេះរៀបចំឥវ៉ាន់ចេញពីក្រុមហ៊ុនបាន» មេក៍ រ៉េភ្នែកសម្លឹងមើលគ្រប់គ្នាក្នុងបន្ទប់ប្រជុំញញឹមជាការគម្រាម ហើយងើបចេញពីកៅអីចេញពីទីនោះ ដោយមិនខ្វល់ពីទឹកមុខស្លេកស្លាំងដែលតាមមើលមកគេហាក់ដូចជាមិនជឿនិងត្រចៀកដែលបានលឺ។

«ប្រូជេកដែលត្រូវធ្វើក្នុងរយៈពេល6ខែ បែរជាត្រូវធ្វើអោយហើយត្រឹមតែ1ខែ?» គ្រប់គ្នាក្នុងបន្ទប់ថ្ងួញថ្ងូរ និងតម្រូវការមិនសមហេតុផលរបស់ មេក៍ តែក៏សម្រេចចិត្តថានិងធ្វើដដែល ព្រោះគ្មានជម្រើស បើសិនជាពួកគេចង់បន្តធ្វើការនៅទីនេះ។

មេក៍ មើលម៉ោងនៅលើនាឡិការដៃ រួចបង្កើនល្បឿនទៅក្នុងការិយាល័យរបស់គេ។ ដៃមាំទាញទូរស័ព្ទក្នុងហោប៉ៅ ហើយចុចទៅលេខមនុស្សស្រីដែលគេចង់ឃើញបំផុតនៅពេលនេះ តែ...

កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់Where stories live. Discover now