បេះដូងរង្គោះរង្គើរ
ព្រឹកថ្ងៃថ្មី
រាងស្តើងកម្រើកខ្លួនពីពូកទន់ៗ ហើយបម្រុងនឹងដើរទៅមើលរទេះអង្រឹងកូនៗ ព្រោះមិនឃើញលឺសម្លេងអិះអឹះរបស់ពួកគេ តែក៏ទច់ង៉ក់នឹងរូបភាពកំពុងឃើញ។ មេក៍ កំពុងបីកូនស្រីនៅនឹងដៃម្ខាង ហើយដៃទំនេរកាន់កំប៉ុងទឹកដោះគោបញ្ចុកកូនប្រុសនៅលើសាឡុង នាងសម្លឹងមើលរូបភាពនោះយ៉ាងស្ងៀមស្ងាត់ ទើបគេមិនចាប់អារម្មណ៍ថាមានក្រសែភ្នែកកំពុងសម្លឹងមក។
«ហ្វី...» គេគ្រលាសភ្នែកប៉ះនាង ចំពេលដែលដកកំប៉ុងទឹកដោះគោចេញពីកូនប្រុស ហើយរាងខ្ពស់លើកបីកូនប្រុសនៅនឹងដៃម្ខាងទៀត រួចដើរសំដៅទៅរកនាង។
មេក៍ ដាក់កូនទាំងពីរថ្នមៗ លើគ្រែ ក្បែរម្តាយរបស់ពួកគេ ហើយបន្តការសន្ទនា ព្រោះនារីចំពោះនៅស្ងៀមមិនព្រមហារមាត់និយាយគេមុន។
«បងសប្បាយចិត្តដែលក្មេងៗកាត់រកអូនច្រើនជាងបង...តែបងក៏សប្បាយចិត្តពេលដែលកែវភ្នែករបស់ពួកគេមានពណ៌ដូចបង» គេនិយាយបណ្តើរសម្លឹងមុខកូនទាំងពីរបណ្តើរ ថ្ងៃដែលកូនគេបើកភ្នែកឃើញពិភពលោក គេរវល់តែឆ្កួត ទើបមិនបានយកចិត្តទុកដាក់នឹងកូន ធ្វើអោយគេមិនបានចាប់អារម្មណ៍ថាពណ៌ភ្នែកទាំងគូរនោះនេះគឺដូចគេបេះដាក់។
«អូនមិនធ្លាប់ប្រាប់បងថាកូនជាកូនភ្លោះ! ដឹងអត់ថាមកពីអី?» នាងចម្លែកចិត្តដែលគេមិនជម្រិតសួរនាងដូចរាល់ដង ដែលនាងកុហកគេរឿងកូន ក៏លើករឿងនេះមកនិយាយជាមួយគេដោយទឹកមុខរាបស្មើរ
«វាលែងសំខាន់ទៀតហើយ ហ្វី! យ៉ាងណាពួកគេជាកូនរបស់បង»
«ព្រោះបងមិនជឿជាក់អូន មេកហ្គីល... ស្របពេលដែលអូនជឿបងគ្រប់យ៉ាង រហូតមិនដឹងថាបងក្បត់អូន!» និយាយដល់ចំណុចនាងចង់អួលដើមក. ទិដ្ឋភាពក្នុងបន្ទប់នោះអណ្តែតពេញក្បាលរបស់នាងពេលដែលនាងឃើញមុខស្វាមី។
«២ថ្ងៃទៀត ហ្វី!! ២ថ្ងៃទៀត បងនិងអធិប្បាយអោយអូនយល់គ្រប់យ៉ាង! តែអ្វីដែលបងអាចប្រាប់អូននៅពេលនេះគឺ បងមិនបានក្បត់អូន»
«ចុះបើអូនដេកជាមួយប្រុសផ្សេង តើបងព្រមស្តាប់ការអធិប្បាយរបស់អូនទេ មេក៍?»
YOU ARE READING
កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់
Romance"អូននឹងព្យាយាមឈប់ស្រលាញ់បង មេក៍..." នាងខ្សឹបខ្សួលប្រាប់បុរសជាទីស្រលាញ់ដោយក្រសែភ្នែកខកដំណង។ ពីមុននាងព្យាយាមស្រលាញ់គេ តែពេលនេះនាងនឹងព្យាយាមកាត់ចិត្តពីគេវិញម្តង... (រដូវកាលទី១) Philia Eden Chamberlin, an illegitimate child who was raised with hatred. G...