33

657 13 0
                                    

ចិញ្ចៀនរៀបការ

«មេក៍...ពេលនេះរបួសក្នុងចិត្តរបស់អូនគឺធំជាងក្តីដែលស្រលាញ់ដែលអូនមាន! នៅពេលឡើងតុលាការ អូននឹងទាមទារសិទ្ធិលើកូនៗតែអូនមិនហាមបងមិនអោយមកលេងកូនៗឡើយ អូនមិនបានចិត្តអាក្រក់ដល់ថ្នាក់ហ្នឹង»

«បងនឹងបញ្ជូនកូនៗទៅអោយឆ្ងាយបាត់ពីភ្នែកអូន ឬក៏អូនចង់បានបែបនោះ?»​

«មេកហ្គីល!!!​ ថេអូ និង ហ្វីន ជាកូនរបស់បង!!! បងធ្វើបែបនោះដាក់កូនៗមិនបានដាច់ខាត» នាងបើកភ្នែកធំ ព្រោះខឹងបំផុតដែលគេហ៊ានយកកូនមកគម្រាមនាង។

«ពួកគេជាកូនរបស់បង ដរាបណាដែលអូននៅក្បែរបងប៉ុណ្ណោះ! ឬក៍អូនចង់អោយបងចិញ្ចឹមពួកគេដូចជាប៉ារបស់អូន?» សម្លេងរាបស្មើរគ្មានអារម្មណ៍ដឹងខុសអីបន្តិចរបស់គេ ធ្វើអោយនាងព្រឺសម្បុលខ្ញាកព្រោះនឹកអតីតរបស់ខ្លួនរបស់នាងពេលធំធាត់ជាមួយឪពុកនាង។

«បងមានដឹងខ្លួនថាកំពុងនិយាយអីចេញមកខ្លះទេអ្ហាស៎!!!» សម្លេងស្រែករបស់នាងមិនបានធ្វើអោយទឹកមុខត្រជាក់ស្រេបរបស់គេប្រែប្រួលឡើយ ផ្ទុយទៅវិញគេនៅតែបន្តយករឿងកូនមកនិយាយធ្វើបាបផ្លូវចិត្តនាងជារឿយៗ

«អីឡូវជ្រើសទៅ ហ្វី... រវាងរស់នៅជាមួយបងនិងកូនៗដូចមុន ឬលែងលះដោយទុកកូនៗនៅនឹងបង?» គេអោយជំរើសនាង ទាំងដែលក្នុងចិត្តដឹងស្រាប់ហើយថានាងគ្មានផ្លូវរើសយកជម្រើសទីពីរ។

«អូខេ! បើបងអាចទ្រាំបានក៏អញ្ជើញបន្តអាពាហ៍ពិពាហ៍ដែលបាក់បែកនេះទៀតចុះ!» ទីបំផុតនាងព្រមតាមគេអោយទាល់តែបាន​ តែក្រសែភ្នែកនាងសម្លឹងទៅគេ បញ្ជាក់បន្ថែមថានាងគ្មានបំណងធ្វើតួនាទីជាប្រពន្ធរបស់គេដូចមុនដាច់ខាត។

ចំនែក មេក៍ ញោចគែមមាត់ញញឹមសមបំណង ព្រោះការដែលឃាត់នាងបានគឺសំខាន់ជាងអ្វីទាំងអស់សម្រាប់គេនៅពេលនេះ។
____
បន្ទាប់ពីថ្ងៃឈ្លោះគ្នាបែកផ្ទះថ្ងៃមុន ទំនាក់ទំនងអ្នកទាំងពីរកាន់តែយ៉ាប់យឺនព្រោះឬកពារចម្លែករបស់ ហ្វីលៀរ៍។

«អូនទើបមកពីណា?» មេក៍ ឈរពេញកំពស់ ដៃទាំងពីរស៊កចូលហោប៉ៅខោ កែវភ្នែកចងកំហឹងសម្លឹងទៅប្រពន្ធសម្លាញ់ឆ្លាស់គ្នានិងនាឡិការព្យួរនឹងជញ្ជាំងចង្អុលម៉ោងមួយភ្លឺ។

កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់Where stories live. Discover now