ឥទ្ធិពលរបស់ស្រា
«សម្រេចថាឯងចង់មើលក្លីបសារភាពរបស់អាម្សៀលដែលដាក់ថ្នាំឯងអត់ អាមេក៍!!!» ដេរិក ធ្វើមុខធុញពេលពីរនាក់ប្តីប្រពន្ធនេះមិនព្រមអោយគេធ្វើការចប់ នេះគេខំដើរតត្រុករកភស្តុតាង តែបែរជាគ្មានអ្នកណារវីរវល់នឹងគេទៅវិញ។
«ហ្វី?» មេក៍ មិនចាប់អារម្មណ៍សម្លេងរំខានរបស់មិត្ត ក្រសែភ្នែកមុតនៅតែសម្លឹងភរិយាមិនដាក់ភ្នែក។
«អូនចាំនៅខាងក្រៅ! បងនិយាយគ្នាសិនចុះ»
«ហ្វី...អត់ទោសអោយបងបានអត់?» គេស្រវ៉ាដៃនាងមកក្រសោបម្តងទៀត ព្រោមទាំងសួរទាំងសម្លេងក្ងួរៗ
«អូនត្រូវការពេលវេលា មេក៍...» នាងបេះដៃគេចេញ ហើយសម្លឹងគេទាំងទឹកភ្នែក មុននឹងដើរចេញពីបន្ទប់។
«និយាយការងារយើងបាននៅ?» ដេរិក អង្គុយលើកៅអី លើកជើងគងអន្ទាក់ខ្លា រួចហុចថាប្លេតទៅដល់មិត្ត។ មេក៍ មើលក្លីបនោះមួយសន្ទុះ ហើយទំលាក់ថាប្លេតលើមិត្តកម្លោះវិញ។
«មិនចាំបាច់យើងប្រាប់ទេមែនទេ ថាគួរធ្វើយ៉ាងម៉េចចំពោះអាម្សៀលនេះ?»
«មើលមុខឯងក៏ដឹងដល់ពោះវៀន!»
«ផ្ញើក្លីបនេះចូលទូរស័ព្ទយើង! យើងយកទៅអោយ ហ្វី មើល!»
«អូហូ...យើងមិនធ្លាប់ដឹងថាឯងស្មោះស្ម័គ្រនឹងប្រពន្ធដល់កម្រិតនេះ ដល់ថ្នាក់ចុះទន់បើកឡានបុកទ្រូងផ្លូវ ដើម្បីទាមទារការអាណិត...សួរដូចឆោត ឯងមិនខ្លាចងាប់ទេហ្ហ៎?»
«បិទមាត់ អាចង្រៃ!!! បើ ហ្វី ដឹងរឿងនេះ យើងចិញ្ច្រាំឯងមិនខាន»
«មានអីសូកប៉ាន់យើងដែរទេ?»
«គ្រាប់សំណនៅក្នុងទូរដែកយើង! ត្រូវការដែរទេ?» គែមមាត់អ្នកជំងឺសង្ហារញាក់ទៅម្ខាង ក្រសែភ្នែករាបស្មើសម្លក់មុខមិត្តមិនព្រិច ។
«មាត់ឆ្កែ!!! សម្រេចថារឿងរបស់អ្នកស្រី ម៉ារីលីន គិតយ៉ាងម៉េចបន្ត?» ទឹកមុខខ្វល់ខ្វាយបង្ហាញឡើងលើមុខសង្ហាររបស់ ដេរិក គេមិនចង់អោយរឿងនេះកើតឡើងជាលើកទីពីរលើមិត្ត ទើបសួរឡើងក្រែងល៎គេមានផែនការអីល្អ។
YOU ARE READING
កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់
Romance"អូននឹងព្យាយាមឈប់ស្រលាញ់បង មេក៍..." នាងខ្សឹបខ្សួលប្រាប់បុរសជាទីស្រលាញ់ដោយក្រសែភ្នែកខកដំណង។ ពីមុននាងព្យាយាមស្រលាញ់គេ តែពេលនេះនាងនឹងព្យាយាមកាត់ចិត្តពីគេវិញម្តង... (រដូវកាលទី១) Philia Eden Chamberlin, an illegitimate child who was raised with hatred. G...