លែងលះ
ខាងមន្ទីរពេទ្យបដិសេធមិនព្រមបង្ហាញពត៌មានដល់នាងដោយអះអាងច្បាស់ៗថាជាគោលការណ៍របស់មន្ទីរពេទ្យដែលរក្សាប្រវត្តិអ្នកជំងឺជារឿងសំងាត់។ ហ្វីលៀរ៍ មិនព្រមចុះញ៉មត្រឹមនេះ ដៃស្រឡូនចុចទៅលេខរបស់អ្នកគ្រូពេទ្យដែលជាអ្នកផ្តល់កំនើតដល់កូននាងដើម្បីសួរនាំបន្ថែម។ អ្នកគ្រូពេទ្យស្ទាក់ស្ទើរមិនហ៊ានប្រាប់ការពិតដល់នាងព្រោះខ្លាចប្រឈមនឹងពិន័យរបស់មន្ទីរពេទ្យ តែពេលនឹកដល់រូបភាពបុរសដែលមិនអើពើនឹងកូនរបស់គេនៅថ្ងៃដំបូងដែលទារកបើកភ្នែក ក៏អត់នឹងខឹងមិនបាន ទើបខាំមាត់ហើយខ្ជាក់ការពិតទាំងប៉ុន្មានដាក់នាងតាមទូរស័ព្ទ។
ក្រោយពីស្តាប់ការពិតពីមាត់របស់អ្នកគ្រូពេទ្យ ដៃស្រឡូនក្តាប់ទូរស័ព្ទជាប់ ទឹកភ្នែកដែលប្រឹងទប់ក៏ហូរចុះមកមិនដឹងខ្លួន។ នាងចង់ចាត់ទុកថានាងនិងគេរួចគ្នា ព្រោះនាងក៏កុហកគេរឿងកូនក្នុងពោះជាកូនភ្លោះ តែការពិតដែលគេធ្វើតេស្តនៅថ្ងៃដែលកូនពួកគេចាប់ផ្តើមកំណើត ជាជាងយកពេលនោះទៅមើលកូនៗ ធ្វើអោយនាងពិបាកនឹងលើកលែងអោយគេ។ នាងយំម្តងហើយម្តងទៀត ព្រោះសេចក្តីទុកចិត្តដែលនាងមានចំពោះគេទាំងប៉ុន្មានត្រូវរលាយជាថ្មី។
____
ស្អែកឡើងភ្នែកនាងហើមស្ពុលព្រោះរវល់ដេកយំពេញមួយយប់ នាងដើរទៅបន្ទប់ជាប់នាងដើម្បីទៅមើលកូនៗ ព្រោះម្សិលមិញអារម្មណ៍នាងមិននៅនឹងខ្លួន ទើបបណ្តោយអោយ លូស៊ី មើលថែពួកគេពេញមួយយប់ជំនួសនាង។«លូស៊ី!» នាងអង្រួនដៃអ្នកបម្រើដែលអង្គុយងោកក្បែរអង្រឹងក្មេងអោយដឹងខ្លួន។
«អ្នកស្រី! សុំទោសអ្នកស្រី ខ្ញុំទើបតែបិទភ្នែកមិញទេ» នាងធ្វើភ្នែកស្លន់ស្លោរព្រោះខ្លាចម្ចាស់ស្រីបន្ទោស តែផ្ទុយស្រលះ ហ្វីលៀរ៍ ញញឹមដូចទេពអប្សរហើយនិយាយទាំស្រទន់មកនាង...
«នាងទៅគេងក្នុងបន្ទប់នាងវិញទៅ លូស៊ី! ខ្ញុំមើល ថេអូនិងហ្វីន បាន»
«ចាស៎ អ្នកស្រី!»
ក្រោយពីអ្នកបម្រើទៅបាត់ នាងរៀបចំទឹកក្តៅអុនៗសម្រាប់កូនទាំងពីររបស់នាងដូចដែលនាងធ្វើកន្លងមក។ ពេញមួយព្រឹក នាងព្យាយាមប្រើពេលដែលមាននៅជាមួយកូនៗដើម្បីបន្លប់រឿងពីម្សិល តែមិនមែនជារឿងងាយព្រោះរូបរាងមនុស្សដែលនាងមិនចង់ជួបបំផុតនៅពេលនេះកំពុងឈរពីមុខនាង។
YOU ARE READING
កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់
Romance"អូននឹងព្យាយាមឈប់ស្រលាញ់បង មេក៍..." នាងខ្សឹបខ្សួលប្រាប់បុរសជាទីស្រលាញ់ដោយក្រសែភ្នែកខកដំណង។ ពីមុននាងព្យាយាមស្រលាញ់គេ តែពេលនេះនាងនឹងព្យាយាមកាត់ចិត្តពីគេវិញម្តង... (រដូវកាលទី១) Philia Eden Chamberlin, an illegitimate child who was raised with hatred. G...