កាត់ចិត្ត
ពីថ្ងៃទៅជាខែពីខែទៅឆ្នាំ ការតាមរកចំណាយពេលកាន់តែយូរ នៅតែគ្មានតម្រុយអីសំខាន់។ មេក៍ កាន់តែអន្ទះសារ ព្រោះនេះគឺបីឆ្នាំហើយ គេមិនដឹងថាគេអាចទ្រាំដល់ពេលណា គេចង់ឆ្កួតម្តងៗ ពេលការស៊ើបមិនដំណើរការដូចការរំពឹងទុក។ ដៃក្រាស់លើកអកស្រាមួយកែវពេញដាច់ ហើយគប់កែវក្នុងដៃទៅជញ្ជាំងទាំងមួម៉ៅ រួចលើកដបស្រាមកផឹកជំនួសជារឿយៗ។
ក្រាក~
សម្លេងទ្វារបន្ទប់របស់គេត្រូវបានបើក បង្ហាញរាងតូចច្រមិចរបស់ក្មេងស្រីប្រុសដើរចូលមករកគេជាមួយនឹងស្នាមញញឹម។
«ប៉ាៗ» ថេអូ និង ហ្វីន កាន់ដៃគ្នារត់ចូលមកហើយតោងជើងឪពុកទាំងធ្វើមុខគួរអោយស្រលាញ់។
«ប៉ាៗ ហ្វីន ចង់ទៅដើរលេង» នាងតូចធ្វើថ្ពាល់ប៉ោងដាក់ឪពុក ព្រមទាំងប្រើភ្នែកម៉ក់ៗសម្លឹងទៅគេ។
«ថេអូ ចង់ទៅដែរ...» ប្រុសតូចទាញជើងខោឪពុក ហើយធ្វើមុខកំសត់ដាក់។
«ចេញពីបន្ទប់ប៉ា!» មេក៍ មើលមុខកូនៗទាំងច្របូកច្របល់ ដៃក្រាស់ជ្រោងសក់ឡើងហើយនិយាយទៅកូនៗទាំងសម្លេងគំរោះគំរើយ។
«តែកូនចង់ដើរលេងជាមួយប៉ាៗ» នាងតូចរលីងរលោងទឹកភ្នែក ពេលឪពុកមិនព្រមបំពេញបំណងប្រាថ្នារបស់ខ្លួន។
«ប៉ាៗ នាំកូនទៅណា៎ ណា៎...» ថេអូ ឃើញប្អូនស្រីយំ ក៏ប្រឹងរំអុកឪពុកចិត្តអាក្រក់ថែម តែអ្វីដែលទទួលបានគឺសម្លេងដាច់ខាតចេញពីមាត់ក្រាស់។
«ចេញ!!!»
«ប៉ាៗ ចិត្តអាក្រក់» នាងតូចស្រែកយំ ហើយងើបចេញពីឪពុករត់ទៅកាន់ទ្វារ តែក៏រត់ជាន់អំបែងដែលខ្ទាតពីកែវមុននេះ។
«ហ៊ឺៗ ហ៊ឺៗ» នាងតូចស្រែកយំកាន់តែខ្លាំងពេលឃើញឈាមហូរចេញពីជើង ចំនែក ថេអូ ក៏រត់ទៅរកប្អូនពេលឃើញនាងយំ ហើយក៏មុតអំបែងស្រែកយំប្រណាំងគ្នានឹងប្អូនស្រីសំណព្វ។
«ថេអូ!!!ហ្វីន!!!» មេក៍ ស្ទុះទៅលើកកូនទាំងពីរ ហើយដាក់ពួកគេលើសាឡុងថ្នមៗ រួចដើរទៅខាងក្រៅបន្ទប់រកជំនួយ។
YOU ARE READING
កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់
Romantik"អូននឹងព្យាយាមឈប់ស្រលាញ់បង មេក៍..." នាងខ្សឹបខ្សួលប្រាប់បុរសជាទីស្រលាញ់ដោយក្រសែភ្នែកខកដំណង។ ពីមុននាងព្យាយាមស្រលាញ់គេ តែពេលនេះនាងនឹងព្យាយាមកាត់ចិត្តពីគេវិញម្តង... (រដូវកាលទី១) Philia Eden Chamberlin, an illegitimate child who was raised with hatred. G...