16

631 18 0
                                    

Special package

ហ្វីលៀរ៍ និង រ៉េយ៍ បណ្តើរគ្នាទៅរកបន្ទប់សម្រាកសម្រាប់ភ្ញៀវ ហើយមិនភ្លេចចុចគន្លឹះជាប់ រួចមុខស្រទន់បែរទៅរកបងប្រុសជាមួយនឹងសម្លេងរឹងនិយាយទៅកាន់គេ។

«ដឹងអត់ ថាមុននេះបងបានធ្វើរឿងឆ្កួតស្អីខ្លះ?»

«លៀរ៍! រឿងសន្យារវាងឯងនិងប៉ា បងដឹងអស់ហើយ! បងដឹងថាឯងធ្វើនេះដើម្បីម៉ាក់ឯង តែសន្យានឹងបងបានទេ ពេលគ្រប់យ៉ាងចប់ ឯងនិងត្រលប់មករកបងវិញ?»

«បងដឹងយ៉ាងម៉េច?» នាងស្រឡាំងកាំង ព្រោះមិនគិតថាគេនឹងដឹងឆាប់ដល់ថ្នាក់នេះ។

«វាមិនពិបាកសម្រាប់បង! សំខាន់ឆ្លើយនឹងសំនួរបងសិនមក»

«បងប្រុស ឈប់ទៅបានទេ? ខ្ញុំអង្វរបងពិតមែន»

«លើកនេះបងមិនឈប់ទៀតទេ! ព្រោះតែបងបែបនេះ ទើបបងត្រូវបាត់បង់ឯង»

«ខ្ញុំកំពុងមានផ្ទៃពោះ!»

«បងមិនខ្វល់ បងត្រូវការឯង លៀរ៍...»

នាងអោនមើលដៃដែលត្រូវគេកាន់ជាប់ រួចព្រួសខ្យល់ចេញមកទាំងហត់នឿយ នាងមិនធ្លាប់គិតថាបងប្រុសនាងមានចរិតរឹងរូសបែបនេះ នាងគិតថានាងស្គាល់គេច្បាស់ តែមើលទៅនាងគិតខុស។

«បងប្រុស! ខ្ញុំស្រលាញ់ មេក៍...» នាងមិនធ្លាប់គិតថានឹងនិយាយពាក្យនេះ តែពេលបានធ្វើហើយ ក៏ធូរស្រាលក្នុងចិត្តយ៉ាងចម្លែក។

ខុសពី​ រ៉េយ៍ ដែលឈរធ្មឹងដូចពិភពលោករលាយ ចម្លើយរបស់នាងដូចមានកាំបិតរាប់រយដោតជាប់ទ្រូងរបស់គេ ដៃក្រាស់ក្រសោបមុខស្រទន់ជាប់រួចសង្កត់បបូរមាត់លើនាង ស្រីស្រស់ភាំងស្មារតីនឹងហេតុការណ៍ដែលកើតឡើងទើបឈរស្ងៀមដូចព្រលឹងហោះចេញពីខ្លួន តែក្រោយមកនាងព្យាយាមប្រមូលកម្លាំងដែលមានច្រានគេចេញ រួចលារបាតដៃទះមុខគេមួយទំហឹង ឈឺដល់ដៃរបស់នាង។

///ផាច់///

នាងខាំមាត់ណែន ទឹកភ្នែកហូរដូចជ្រោះ ព្រោះតែខកបំណងនឹងមនុស្សដែលនាងគោរពនិងស្រលាញ់ ហ៊ានធ្វើបែបនេះដាក់នាង។

«ចាប់ពីថ្ងៃនេះទៅ ខ្ញុំគ្មានបងប្រុសទៀតទេ... កុំអោយខ្ញុំឃើញមុខបងទៀត» នាងកាន់ជាយរ៉ូប ហើយបង្វិលខ្លួនចេញពីត្រង់នោះ ទុកអោយអ្នកកម្លោះឈរធ្វើមុខកំសត់ម្នាក់ឯង។
___
មេក៍ មើលមុខភរិយាដែលទើបតែមកវិញ បន្ទាប់ពីនិយាយជាមួយបងប្រុសនាង យ៉ាងចម្លែកចិត្ត គេសង្កេតឃើញមុខនាងក្រហមខុសពីធម្មតា ជាពិសេសកែវភ្នែករបស់នាង។

កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់Where stories live. Discover now