ស្រីល្ងង់
ក្រោយពីចាកចេញពីនោះ ហ្វីលៀរ៍ និង មេក៍ ប្រញាប់មកផ្ទះលំហែររបស់ពួកគេវិញ ព្រោះមិនហ៊ានដើរចោលកូនៗយូរពេក ខ្លាចពួកគេយំរករឿង។
«ថេអូ! ហ្វីន!» គ្រាន់តែមកដល់ភ្លាមរាងស្តើងស្រែកហៅឈ្មោះកូនសំណព្វពីចម្ងាយ។
«អ្នកស្រី! ស៊ូត!!» លូស៊ី ធ្វើលើកដៃសង្កត់មាត់ធ្វើសញ្ញាអោយម្ចាស់ស្រីនិយាយតិចៗ ព្រោះក្មេងៗទាំងពីរកំពុងលង់លក់ទៅក្នុងពិភពនិន្ទ្រារបស់ពួកគេ។
«អុប៎! លូស៊ី ក្មេងៗគេងលក់ពីអង្កាល់?»
«ទើបតែបានមួយស្របក់ទេ អ្នកស្រី!»
«នាងចេញទៅក្រៅចុះ ទុកអោយខ្ញុំមើលពួកគេ»
«ចាស៎ អ្នកស្រី»
បន្ទាប់ពី លូស៊ី ចេញទៅផុត រាងស្តើងដើរថ្នមៗមិនអោយលឺសម្រិបជើង ខ្លាចកូនភ្ញាក់។ នាងមើលទៅកូនៗដែលកំពុងគេងតែមាត់នៅបៀមដៃមិនព្រមលែង ហើយទាញភួយតូចមកគ្របត្រឹមទ្រូងរបស់ពួកគេ។
«សុបិនល្អ កូនសម្លាញ់....ជុប៎» នាងអោនទភថើបថ្ងាសកូនទាំងពីររួចងើយមុខសម្លឹងទៅស្វាមីដែលកំពុងឈរមើល។
«មេក៍? បងគិតអី?» នាងសួរឡើងព្រោះគេគិតតែមើលមុខនាង មិននិយាយអី។
«ចំនែកបង?» ប្រុសសង្ហារឈរអោបដៃ បូញមាត់ដាក់ភរិយាយ៉ាងខិល។
«ហាហាហា បងកាន់តែដូច ថេអូ ហើយ!» នាងសើច ហើយងើបពីគ្រែដើរទៅជិតរាងខ្ពស់។ ដៃស្រឡូនក្រសោបមុខគេជាប់ រួចសង្កត់បបូរមាត់លើប្រុសប៉ិនប្រចណ្ឌមិនលើកលែងសូម្បីតែកូនរបស់គេ។
«អូនស្រលាញ់បង ប្រុសចម្កួត! ឈប់ប្រចណ្ឌបានហើយ» នាងដកមាត់ចេញ ហើយទាញថ្ពាល់ស្វាមីទាំងសងខាងយ៉ាងខ្នាញ់។
«យើងទៅបន្តលើគ្រែយ៉ាងម៉េចដែរ?» គេចាប់ដៃនាងជាប់ ហើយជន្លរមុខសង្ហារទៅជិតថ្ពាល់រោងស្រិលរបស់នាង។
«កូនៗកំពុងគេង បងចង់ធ្វើស្អីហា៎» នាងសម្លក់គេ តែមុខវិញឡើងក្រហមដូចម្ទេស។
«ទៅបន្ទប់ផ្សេងបានតើ អូនសម្លាញ់!» គេឆ្លើយយ៉ាងធូរ ហើយចាប់លើកបីរាងស្រាលដូចសំឡីរបស់នាងជាប់នឹងទ្រូង។ នាងចង់ស្រែកបដិសេធនិងសំណូមពរគេ តែខ្លាចកូនភ្ញាក់ ទើបប្រឹងសំងំក្នុងរង្វង់ដៃមាំ រហូតគេនាំនាងមកដល់បន្ទប់មួយទៀត។
____
ព្រឹកថ្ងៃថ្មី ហ្វីលៀរ៍ដេកលើគ្រែប្រលែងលេងជាមួយកូនៗមិនចេញក្រៅដូចម្សិល ព្រោះថ្ងៃនេះ មេក៍ មានកិច្ចការត្រូវធ្វើទើបនាងត្រូវនៅក្នុងផ្ទះពេញមួយថ្ងៃ។ នាងដៀងមើលស្វាមីដែលកំពុងអង្គុយចុចកុំព្យូទ័រប៉ិកប៉ក់មិនដកដៃ ហើយមុខស្រទន់នឹកឃើញរឿងសប្បាយៗធ្វើបាបគេ។ នាងដាក់កូនៗ លើអង្រឹងឈើរបស់ពួកគេ ហើយដើរមួយៗ ទៅតុធ្វើការរបស់ស្វាមី។
YOU ARE READING
កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់
Romance"អូននឹងព្យាយាមឈប់ស្រលាញ់បង មេក៍..." នាងខ្សឹបខ្សួលប្រាប់បុរសជាទីស្រលាញ់ដោយក្រសែភ្នែកខកដំណង។ ពីមុននាងព្យាយាមស្រលាញ់គេ តែពេលនេះនាងនឹងព្យាយាមកាត់ចិត្តពីគេវិញម្តង... (រដូវកាលទី១) Philia Eden Chamberlin, an illegitimate child who was raised with hatred. G...