លីលៀរ៍ណា
ពិធីបុណ្យរបស់ ហ្វីឡូមែល ត្រូវបានរៀបចំយ៉ាងសាមញ្ញដោយការកប់សាកសពរបស់នាងនៅឯកន្លែងបញ្ចុះសព។ ហ្វីលៀរ៍ ស្ថិតក្នុងឈុតខ្មៅឈរចំពីមុខផ្នូររបស់ម្តាយដើម្បីសម្តែងការគោរពវិញ្ញាណក្ខន ទឹកមុខរបស់នាងពិបាកស្មានដឹងណាស់ថានាងកំពុងតែក្រៀមក្រំនឹងការបាត់បង់នេះ ឬក៏គ្មានអារម្មណ៍អីទាល់តែសោះចំពោះការស្លាប់របស់ម្តាយ។
«ហ្វី...» មេក៍ ទាញភរិយាដែលឈរស្ងៀមដូចរូបចម្លាក់មកអោបជាប់នឹងទ្រូង ហើយដៃក្រាស់អង្អែលសក់ដែលទំលាក់នោះថ្នមៗ
«អូនមិនអីទេ មេក៍»
«បងដឹង...» គេដកដង្ហើមធំ ព្យាយាមមិនសួរជីលឬសជីកគល់ ពេលនារីក្នុងរង្វង់ដៃចាប់ផ្តើមញ័រខ្លួនទទ្រើក ហើយដំណក់ទឹកសើមៗស្រក់ពេញអាវរបស់គេ។
«អូនចង់ទៅផ្ទះវិញ កូនៗកំពុងរង់ចាំអូន» សម្លេងអណ្តឺអណ្តកបន្លឺឡើងក្នុងទ្រូងមាំរបស់ស្វាមី នាងពិបាកដកដង្ហើមពេលសម្លឹងមើលរូបម្តាយដែលញញឹមមកកាន់នាង។
«អ្ហឺម..» គេគ្រហឹម ហើយដកខ្លួនចេញពីរាងស្តើង តែស្រវ៉ាដៃនាងមកក្រសោបជាប់ មុននឹងបណ្តើរគ្នាចេញពីទីនោះ។ ស្របពេលដែលឈានជើងបម្រុងនិងចាកចេញ នារីចំណាស់ក្នុងឈុតដូនជីដើរមកឈរចំពីមុខអ្នកទាំងពីរ រួចញញឺមស្ងួតដាក់រាងតូចច្រឡឹងរបស់ ហ្វីលៀរ៍។
«នាងតូចគឺដូច មែលលី ខ្លាំងណាស់!»
«អត់ទោស បងស្រីត្រូវជាអ្វីនឹងម៉ាក់ខ្ញុំ?» ហ្វីលៀរ៍ ហារមាត់សួរទាំងទឹកភ្នែកនៅដក់ជាប់ភ្នែកនៅឡើយ នាងភ្ញាក់ផ្អើលនឹងសម្តីរបស់ដូនជីចំណាស់ដែលហៅម្តាយរបស់នាងស្និតស្នាលបែបនេះ ព្រោះតាមដែលនាងដឹងម្តាយរបស់នាងគ្មានញាតិមិត្តនោះទេ។
«រឿងវាវែងឆ្ងាយ! នាងតូចអាចចំណាយពេល១០នាទីស្តាប់ស្រីចាស់ម្នាក់នេះនិយាយបានទេ?»
«ចាស៎! អញ្ជើញទៅហាងកាហ្វេជិតនេះដើម្បីស្រួលជជែក» នាងឆ្លើយតាមការគួរសមទៅកាន់នារីចំណាស់ រួចងាកទៅខ្សឹបស្វាមី...
«មេក៍! ចាំអូននៅឡានមុនចុះ»
មេក៍ ងក់ក្បាលយល់ព្រមនឹងនាងហើយដើរបោះជំហានចាកចេញទៅរង់ចាំនៅក្នុងឡានតាមដែលភរិយាបង្គាប់។ នៅក្នុងឡាន ដៃក្រាស់ទាញទូរស័ព្ទពីហោប៉ៅ រួចចុចទៅលេខរបស់មិត្ត។
YOU ARE READING
កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់
Romance"អូននឹងព្យាយាមឈប់ស្រលាញ់បង មេក៍..." នាងខ្សឹបខ្សួលប្រាប់បុរសជាទីស្រលាញ់ដោយក្រសែភ្នែកខកដំណង។ ពីមុននាងព្យាយាមស្រលាញ់គេ តែពេលនេះនាងនឹងព្យាយាមកាត់ចិត្តពីគេវិញម្តង... (រដូវកាលទី១) Philia Eden Chamberlin, an illegitimate child who was raised with hatred. G...