កូនកម្លោះកូនក្រមុំថ្មីថ្មោង
សាលដ៏ធំទូលាយត្រូវបានតុបតែងរៀបចំយ៉ាងអធិកអធមសម្រាប់អាពាហ៍ពិពាហ៍ដែលកំពុងប្រព្រឹត្តឡើង។ សម្លេងអបអរសារទររបស់បណ្តា មិត្តភក្តិ ញាតិមិត្ត បងប្អូនជិតឆ្ងាយ រួមទាំងបណ្តាដៃគូជំនួញទាំងសងរបស់កូនកម្លោះកូនក្រមុំ លាន់ចេចចាចពេញរោងការ។ រាងស្រឡូនឈរយ៉ាងស្ងៀមស្ងាត់ក្នុងបន្ទប់កូនក្រមុំសម្លឹងខ្លួនឯងក្នុងកញ្ចក់ដោយគ្មានអារម្មណ៍អី ទាំងដែលថ្ងៃនេះជាថ្ងៃមង្គលរបស់នាង។ កូនក្រមុំគ្រងដោយរ៉ូបប៉ោងៗក្រាស់ខ្មឹកដែលរឹបរាងពីចង្កេះដល់បរិវេណខាងលើ ចំហរដើមទ្រូងបន្តិច ហើយបិទជិតទៅវិញត្រឹមកញ្ចឹងក សក់វែងត្រូវបានលើកទៅខាងលើ និងមានកូនម្កុដតូចមួយសៀតពីលើកំពូល។
ក្រិក!
មុខស្រទន់ងាកទៅរកប្រភពសម្លេង ហើយប្រទាក់ភ្នែកនឹងរាងសង្ហារដែលឈរញញឹមញញែមមានមន្តស្នេហ៍មកកាន់នាង។
«នាងស្អាតណាស់ ហ្វី....» គេដើរមករកនាងហើយទំលាក់មុខលើស្មាតូច រួចសម្លឹងនាងតាមកញ្ចក់ដែលនាងនិងគេកំពុងមើល។
«លោកក៏ចឹង» នាងប្រឹងហែកថ្ពាល់ញញឹមលឹបភ្នែកទាំងពិបាក ព្រោះមិនចង់អោយគេដឹងថាមានអីមិនប្រក្រតីចំពោះនាង។
«ខ្ញុំគួរតែបញ្ចប់ពិធីដ៏ស្មុគស្មាញនេះមុនអត់ ហ្វី?» ទឹកមុខហត់នឿយបង្ហាញច្បាស់លើមុខសង្ហារ ពិធីចាប់ផ្តើមទើបតែកន្លះម៉ោងសោះគេត្រូវនិយាយហូរហែរជាមួយភ្ញៀវរាប់សិបនាក់ ទម្រាំដកខ្លួនមកជួបនាងបានគឺមិនមែនជារឿងស្រួល។
«ចូលផ្សំដំណេកតែម្តង ស្រួលជាង!» ខ្យល់ដង្ហើមក្តៅអុនៗ និងសម្លេងគ្រលររបស់គេភាយប៉ះកញ្ចឹងកសដូចព្រិល គេសម្លឹងមុខភ្ញាក់ផ្អើលរបស់ស្រីស្អាតយ៉ាងចាប់អារម្មណ៍។
«លោកនិយាយធ្វើមើលតែយើងមិនធ្លាប់ដេកជាមួយគ្នា មេក៍! ឈប់និយាយផ្តេសផ្តាសហើយត្រៀមខ្លួនសម្រាប់ពិធីបំពាក់ចិញ្ជៀន»
«គិតៗទៅ ពិតជាអភិនិហាដែលនាងនិងខ្ញុំរៀបការ» គេសើចចុងមាត់។
«មិនមែនអភិនិហា! លោកជាអ្នកធ្វើអោយរឿងនេះកើតឡើង មិនចឹង?» នាងដាក់បាតដៃលើមុខគ្រើម ផ្អៀងបន្តិចទៅម្ខាង ហើយញញឹមយ៉ាងស្រទន់ទៅរកគេ។
YOU ARE READING
កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់
Romance"អូននឹងព្យាយាមឈប់ស្រលាញ់បង មេក៍..." នាងខ្សឹបខ្សួលប្រាប់បុរសជាទីស្រលាញ់ដោយក្រសែភ្នែកខកដំណង។ ពីមុននាងព្យាយាមស្រលាញ់គេ តែពេលនេះនាងនឹងព្យាយាមកាត់ចិត្តពីគេវិញម្តង... (រដូវកាលទី១) Philia Eden Chamberlin, an illegitimate child who was raised with hatred. G...