3

1.2K 30 0
                                    

រៀបការ (2)

បរិយាកាសនៅក្នុនបន្ទប់អាហារប្រែជាស្ងៀមស្ងាត់ ក្រោយពេលនាងពោលប្រយោគប៉ុន្មានម៉ាត់នោះចប់។​ មេក៍ លើកដៃម្ខាងឈ្លីថ្ងាសសម្រួលអារម្មណ៍ច្រឡោតដែលកំពុងមាន តែមិនមែនជារឿងងាយព្រោះសម្លេងកែវប្រេះជាបំណែកបញ្ជាក់ច្បាស់ណាស់ថាគេអស់ការអត់ធ្មត់។

«ខ្ញុំនិងជឿបើសិនស្រីផ្សេងនិយាយពាក្យនេះ តែនាងមិនមែនស្រីនៅក្នុងក្រុមទាំងនោះទេ ហ្វី!» គេនិយាយទាំងសម្លេងស្មើ មិនបង្ហាញការឈឺចាប់អ្វីទាំងអស់បើទោះជាដៃហូរឈាមមិនឈប់ក៏ដោយ។

«នេះមិនមែនជារឿងជឿឬមិនជឿទេ មេក៍! ព្រោះនេះជារឿងពិត»

«នាងយល់ច្រលំរឿងមួយហើយ ហ្វី! មិនថានេះជារឿងពិតឬក៏អត់ ខ្ញុំ​មិនអនុញ្ញាតអោយនាងរៀបការដាច់ខាត»

«ខ្ញុំមិនបានប្រាប់រឿងនេះដល់លោកដើម្បីសុំការអនុញ្ញាតទេ មេក៍!»

«កុំភ្លេចថាកិច្ចសន្យារបស់យើងគឺរយៈពេល៣ឆ្នាំ!!!» មេក៍ លើកយកកិច្ចសន្យាមកអាង ព្រោះដឹងថានេះជាមធ្យោបាយល្អបំផុតសម្រាប់ចងនាងនៅពេលនេះ។

«មួយទ្វេជាដប់! ខ្ញុំនឹងរ៉ាប់រងសងគ្រប់យ៉ាង»

«នាងសងបានយ៉ាងម៉េច...» មេក៍ ចងចិញ្ចើមមិនជឿនឹងការអះអាងរបស់ស្រីក្រមុំ ព្រោះទំហំលុយគឺមហិមា ហើយបើតាមគេស្គាល់នាងគេប្រាកដក្នុងចិត្តណាស់ថានាងគ្មានសមត្ថភាពរកលុយទាំងនោះបានក្នុងរយៈពេលត្រឹមតែមួយឆ្នាំឡើយ។

«នេះ!» នាងហុចសែកដែលមានហត្ថលេខារបស់នាង និងចន្លោះទំនេរសម្រាប់បំពេញចំនួនទឹកប្រាក់ទៅអោយគេ។

«ហ្វីលៀរ៍ អេដិន៏ ឆេមប័រលីន ជាឈ្មោះពិតរបស់ខ្ញុំ» នាងហាក់ដូចជាអានដឹងពីសំនួរគ្មានសម្លេងបង្ហាញតាមរយៈមុខសង្ហាររបស់គេ ក៏បង្ហើបសាវតារបស់ខ្លួនប្រាប់ទៅគេ។

«ជាកូនស្រីក្រៅខោ ដែលត្រកូល ឆេមប័រលីន គ្រប់គ្នាស្អប់មិនចង់ឃើញមុខ» នាងសើចនឹងប្រវត្តរបស់ខ្លួនឯងដូចជារឿងកំប្លែង ទាំងដែលឆ្លងកាត់រួចទៅហើយថាជីវិតបែបនោះវាយ៉ាងម៉េច។

កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់Where stories live. Discover now