19

752 18 0
                                    

មនុស្សអាត្មានិយម

ហ្វីលៀរ៍ ងើបអង្គុយលើគ្រែ ដកដង្ហើមពេញសួត មុននឹងលើកដៃដែលគ្មានកម្លាំងកំហែងស្រាប់ត្រដាងទៅលើ។

ផាច់!!! ផាច់!!!

មុខនាងងាកទៅឆ្វេងស្តាំតាមកម្លាំងដែលនាងទះ ថ្ពាល់ទាំងសងខាងលេចស្នាមក្រហមព្រឿងៗ និងស្នាមម្រាមដៃបន្សល់ទុក។ មេក៍ ភាំងនឹងសកម្មភាពរបស់នាង ទើបរហ័សចាប់ដៃនាងមកក្រសោបជាប់។

«អូនកើតឆ្កួតស្អី ហ្វី!!!» គេស្រែកគំហកដាក់នាង ព្រោះតែមិនគិតថានាងហ៊ានធ្វើបែបនេះ។

«បងនិយាយត្រូវ...អូនមិនគួរកើតមកលើលោកនេះ»

«បងមិនបានសំដៅលើអូន!!!»

«តែវាពាក់ព័ន្ធនឹងអូន!!!» នាងមិនខ្វល់ទេថាគេនិយាយនេះដោយចេតនាឬអចេតនា អ្វីដែលសំខាន់គឺនាងមានចំនែកក្នុងរឿងដែលគេនិយាយ។

«អត់ទេ ហ្វី! ក្មេងក្នុងពោះជាកូនចោលម្សៀត ចំនែកអូនខុសពីវា»

«មេកហ្គីល!!! ចង់អោយអូនធ្វើបែបណាទើបបងព្រមជឿថាគេជាកូនបង? ហ៊ឺៗ ហ៊ឺៗ» នាងទះតប់ទ្រូងធំលាយរបស់គេ ហើយស្រែកយំស្ទើរដាច់ដង្ហើមម្តងៗ

«យើងនឹងមានកូនម្តងទៀត បន្ទាប់ពីយកក្មេងនេះចេញ! កុំបារម្ភអី» គេចាប់ដៃនាងដែទះតប់គេជា ហើយទាញរាងស្តើងមកអោបជាប់នឹងទ្រូង តែសម្តីលួងលោមរបស់គេកាន់តែធ្វើអោយនាងគ្រាំចិត្ត។

«បងជាប្រុសអាក្រក់បំផុត មេក៍...» រាងតូចញ័រខ្លួនទទ្រើក រួចនិយាយទៅកាន់គេទៅគេទាំងទឹកភ្នែក មុននឹងបាត់បង់ស្មារតីក្នុងរង្វង់ដៃមាំ។
____
៚មន្ទីរពេទ្យ

រាងស្តើង ប្រឹងបើកភ្នែកព្រឹមៗទាំងចុករោយពេញខ្លួន នាងសម្លឹងមើលពិដានខាងលើ សង្កេតឃើញថាទីនេះមិនមែនបន្ទប់របស់នាង នាងអោនមើលសេរ៉ូមជាប់នឹងដៃ ក៏នឹកឃើញថានាងសន្លប់ក្រោយពីឈ្លោះជាមួយស្វាមី ​ហើយនេះប្រហែលជាមូលហេតុដែលនាងគេនាំនាងមកមន្ទីរពេទ្យ...

«មន្ទីរពេទ្យ...?» នាងស្ទុះងើបអង្គុយភ្លាម រួចលើកដៃដាក់លើពោះរបស់នាង។

កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់Where stories live. Discover now