បដិសេធមិនទទួលស្គាល់ការពិត
មេក៍ ព្យាយាមបើកឡានកៀរឡានពីមុខអោយអែបខាងដោយការជាន់ហ្គែរមួយអស់លេខ តែគ្រប់យ៉ាងគឺយឺតពេលពេលឡានពីមុខគេបើកទំលាយរនាំងផ្លូវធ្លាក់ទៅខាងក្រោមបាត់ពីក្រសែភ្នែករបស់គេ។ គេព្យាយាមជាន់ហ្វ្រាំងវិញ តែដោយសារល្បឿនដែលគេបើកមុននេះលឿនខ្លាំងពេក ទើបឡានអូសរហូតទង្គិចនឹងរនាំងផ្លូវ ខ្ទេចឡានអស់មួយជំហៀង ហើយគេក៏សន្សឹមៗបាត់បង់ស្មារតី។
៚មន្ទីរពេទ្យ
រាងខ្ពស់ដេកនៅលើគ្រែអ្នកជំងឺ កម្រើកត្របកភ្នែកតិចៗ រួចគ្រលាសមើលជុំវិញខ្លួន រួចប្រឹងក្រោកពីគ្រែ តែសម្លេងគ្រលរក្បែរនោះនិយាយឃាត់ទាន់...
«ភ្ញាក់ហើយហ៎!! ពីរថ្ងៃនេះ យើងបារម្ភពីឯងសឹងស្លាប់»
«ហ្វីនៅឯណា?» ចិញ្ចើមក្រាស់ជ្រួញចូលគ្នា សម្លឹងទៅកាន់មិត្តទាំងអន្ទះសារចាំស្តាប់ចម្លើយ។
«នាងទៅបាត់ហើយ... សោកស្តាយផងសម្លាញ់!» ដេរិក ទំលាក់មុខចុះ លើកដៃអង្អែលថ្ងាសព្រោះមិនដឹងមានពាក្យអីនិយាយលើកទឹកចិត្តមិត្តអោយល្អជាងនេះ។
«កុំមកលេងសើចនឹងយើង!» រាងខ្ពស់ចុះពីលើគ្រែ ចាប់ក្របួចកអាវមិត្តឡើងលើហើយសម្លក់គេសឹងជ្រុះភ្នែក។
«ខាងប៉ូលីសព្យាយាមរកឡានដែលធ្លាក់ចូលទៅក្នុងសមុទ្រអស់ពីរថ្ងៃហើយ តែមិនទាន់ឃើញតម្រុយនៅឡើយ ទើបប៉ូលីសសន្មត់ការស្លាប់របស់ជនរងគ្រោះក្នុងឡានក្នុងរយៈពេល២៤ម៉ោងពេលដែលកើតហេតុ! យ៉ាងណាខាងប៉ូលីសនឹងទាក់ទងមកម្តងទៀតពេលដែលរកឃើញឡាននិងសាកសព!» ដេរិក ប្រឹងអធិប្បាយដល់មិត្តអោយយល់ ព្រោះពីរថ្ងៃមកនេះគេរត់ចុះរត់ឡើងគ្មានទំនេរព្រោះតែរឿងគ្រោះថ្នាក់នេះ។
«មិនថាដោយវិធីណាក៏ដោយ ទៅរក ហ្វី មកអោយយើង! ហើយហាមនិយាយរឿងស្លាប់នៅចំពោះមុខយើង ដេរិក!»
«អាមេក៍! គ្មានផ្លូវដែលមនុស្សធម្មតាអាចមានជីវិតឡើយ បន្ទាប់ពីធ្លាក់ខ្ពស់ដល់ថ្នាក់នេះ ថែមទាំងក្នុងស្ថានភាពកំពុងត្រូវចាប់ជំរឹតទៀត»
YOU ARE READING
កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់
Romance"អូននឹងព្យាយាមឈប់ស្រលាញ់បង មេក៍..." នាងខ្សឹបខ្សួលប្រាប់បុរសជាទីស្រលាញ់ដោយក្រសែភ្នែកខកដំណង។ ពីមុននាងព្យាយាមស្រលាញ់គេ តែពេលនេះនាងនឹងព្យាយាមកាត់ចិត្តពីគេវិញម្តង... (រដូវកាលទី១) Philia Eden Chamberlin, an illegitimate child who was raised with hatred. G...