34

724 17 0
                                    

ដង្ហើមចុងក្រោយ

រាងស្តើងកំពុងដេកប្រលែងលេងនឹងកូនទាំងពីររបស់នាងដោយមានវត្តមានរបស់ លូស៊ី នៅក្នុងបន្ទប់ជាមួយ។

«ថេអូ! ហ្វីន! កូនសម្លាញ់...យើងទៅស៊បភីងយ៉ាងម៉េចដែរ?» នាងចុចថ្ពាល់កូនទាំងពីរតិចៗ រួចញញឹមឡើងពេលឃើញពួកគេទាំងពីរធ្វើមាត់ម្ហបៗដំណាលគ្នាដាក់នាង។

«លូស៊ី! ត្រៀមឡាន ខ្ញុំចេញទៅក្រៅជាមួយក្មេងៗ»

«ចាស៎ អ្នកស្រី» នាងដើរដូចហោះក្រោយពីទទួលបញ្ជារបស់ចៅហ្វាយស្រីរួច តែមិនយូរនាងក៏ត្រលប់មកវិញជាមួយនឹងបុរសដែលនាងមិនចង់ជ្រលក់មាត់ជាមួយបំផុតនៅពេលនេះ។

«លូស៊ី! ខ្ញុំអោយនាងទៅតៀមឡាន មិនមែនទៅហៅគេមកទីនេះ» ចិញ្ចើមស្អាតចងចូលគ្នា សម្លក់អ្នកបម្រើមិនដាក់ភ្នែក។

«បងលឺថាអូនចង់ចេញទៅក្រៅជាមួយកូនៗ»

«!!!» នាងស្ងាត់មាត់ ហើយដកក្រសែភ្នែកទៅមើលកូនទាំងពីររបស់នាងវិញ ធ្វើដូចជាគ្មានវត្តមានរបស់គេនៅទីនេះ។

«បងមិនអនុញ្ញាតអោយអូនចេញទៅក្រៅជាមួយកូនទេ ហ្វី!»

«លូស៊ី! ទៅត្រៀមឡានភ្លាម មានលឺអ្វីដែលខ្ញុំប្រាប់អត់?» នាងមិនខ្វល់ពីសម្តីរបស់គេ ហើយងាកទៅគំហកដាក់ស្រីបម្រើដែលកំពុងឈរធ្វើមុខលេបក្រួស។

«តែអ្នកស្រី...» លូស៊ី បែកញើសជោកថ្ងាសព្រោះមានអារម្មណ៍ថាសីតុណ្ហភាពក្តៅខុសពីធម្មតា។

«បងអោយអូនទៅបាន ហ្វី! តែយើងទៅទាំងអស់គ្នា»

«លូស៊ី! ប្រាប់សូហ្វ័រឡានអោយត្រៀមឡាន យើងនឹងទៅជាមួយគ្នា!» នាងប្រាប់ទៅអ្នកបម្រើ ហើយឆ្លៀតបាញ់ក្រសែភ្នែកមិនពេញចិត្តទៅរាងខ្ពស់ ពេលដឹងថានាងត្រូវគេបង្វិលក្បាលម្តងទៀត។

____

ពេលមកដល់ហាងលក់សម្លៀកបំពាក់នឹងសម្ភារៈរបស់ក្មេងៗ ហ្វីលៀរ៍ នៅតែមិនព្រមហើបមាត់មួយម៉ាត់រកស្វាមីនាងដដែល ហើយគិតតែពីរើសខោអោវអោយកូនៗរបស់នាង ស្របពេលក្មេងទាំងពីរកំពុងរលាស់ដៃរលាស់ជើងក្នុងរទេះដែលមាន លូស៊ី ជាអ្នករុញ។

កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់Where stories live. Discover now