20

744 20 0
                                    

ការធ្វើតេស្តDNA មុនពេលសម្រាល

ការទន្ទឹងរង់ចាំរបស់នាងបានមកដល់ ហ្វីលៀរ៍ មានទំងន់គ្រប់៧សប្តាហ៍ សម្រាប់ធ្វើតេស្តកូនក្នុងផ្ទៃ នាងសង្ឃឹមថាបន្ទាប់ពីរឿងយល់ច្រលំនេះដោះស្រាយរួច មេក៍ នឹងត្រលប់ដូចដើម ក្នុងចិត្តនាងក៏ញាប់ញ័រព្រោះរំពឹងគ្រួសារកក់ក្តៅមួយជាមួយគេនិងកូន។

«អញ្ជើញខាងនេះ!» គិលាននុបដ្ឋាកនិយិកាដើរមកហៅស្វាមីភរិយាអោយចូលទៅក្នុងបន្ទប់សម្រាប់ធ្វើតេស្ត។

ហ្វីលៀរ៍ និង មេក៍ ដើរតាមនាងចូលទៅខាងក្នុង ហើយអង្គុយស្តាប់ការអធិប្បាយរបស់គ្រូពេទ្យដែលអង្គុយទល់មុខពួកគេ។

«ការធ្វើតេស្តនេះ លទ្ធផលគឺច្បាស់លាស់ ៩៩.៩% លើកលែងតែករណីដែលកូនក្នុងផ្ទៃជាភ្លោះ ព្រោះការធ្វើតេស្តរបស់បច្ចេកវិទ្យានេះមិនអាចញែកកោសិកា DNA របស់ទារកទាំងពីរបានទេ! តែសម្រាប់ភរិយារបស់លោកប្រហែលគ្មានបញ្ហាអី ដូច្នេះការធ្វើតេស្តនេះអាចធានាបាន! ហើយក្នងវីធីនេះ ខ្ញុំត្រូវការបូមឈាមពីអ្នកម្តាយ និង​ ទាញយកកោសិកា DNA ពីក្នុងថ្ពាល់របស់លោកប៉ា» លោកគ្រូពេទ្យ រៀបរាប់កម្អិតពីការធ្វើតេស្ត ហើយអះអាងពីប្រសិទ្ធភាពរបស់ការធ្វើតេស្ត បន្ទាប់ពីពិនិត្យឯកសារក្នុងដៃដែលបង្ហាញពីដំណើរវិវត្តគភ៌របស់នារីចំពោះមុខ។

«អត់ទោស សូមរំខានអ្នកស្រីលើកដៃបន្តិច» គ្រូពេទ្យស្រីចាប់លើដៃនាងដាក់អោយនឹង ហើយចងរឹតត្រង់កន្លាក់ដៃ មុននឹងដោតម្ជុលចូលក្នុងសាច់របស់នាង។ បន្ទាប់ពីបូមឈាមរួច គ្រូពេទ្យស្រីបន្តទៅយកគំរូDNAពីខាងប្រុសម្តង តែការទាញយកគឺខុសពីខាងស្រី អ្នកគ្រូពេទ្យ ប្រើវត្ថុស្រដៀងនឹងសម្លីត្បាល់ត្រចៀក(តែមានប្រវែងវែងជាង) យកទៅស៊កក្នុងមាត់គេ រួចរុកទៅថ្ពាល់ខាងឆ្វេងរបស់គេ ហើយត្រដុសចុះឡើង។ ក្រោយពីរួចរាល់ អ្នកគ្រូពេទ្យ ងក់ក្បាលដាក់ដុកទ័រប្រុសដែលអង្គុយ ហើយដើរចេញពីបន្ទប់យ៉ាងស្ងៀមស្ងាត់។

«រយៈពេល២ថ្ងៃទៀត ខាងគ្រូពេទ្យនឹងទាក់ទងទៅអ្នកទាំងពីរបន្ទាប់ពីចេញលទ្ធផល» លោកដុកទ័រផ្តល់ដំណឹងជាលើកចុងក្រោយ រួចញញឹមដាក់អ្នកទាំងពីរ។

កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់Where stories live. Discover now