តម្រុយ
នៅជ្រុងម្ខាងដាច់ស្រយាលនៃខាងក្រៅសាលធំ បង្ហាញអោយឃើញ រាងស្តើងឈរពេញកំពស់ ស្តាប់សម្តីស្អករបស់បុរសចំពោះមុខនិយាយទាំងអណ្តឺតអណ្តក។
«លៀរ៍ ឯងមិនគួររៀបការជាមួយវា» សម្លេងអង្វរកររបស់ រេយ៍អាន់ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់នាងបន្លឺឡើង អ្នកផ្សេងស្តាប់លឺពាក្យប្រហែលជាគិតថាគេខ្វាយខ្វល់ពីសុខទុក្ខរបស់នាង តែចំពោះនាងវិញ រាល់ពាក្យដែលខ្ជាក់ចេញពីបបូរមាត់ក្រាស់មួយនោះមិនខុសពីកាំបិតមុខពីរ។
«នេះមិនមែនជារឿងរបស់បងជាអ្នកសម្រេចចិត្ត» នាងសម្រួលអារម្មណ៍តបនឹងគេដោយមុខមាំ។
«ហេតុអីក៏ជាវា? ឯងមានបងហើយមិនចឹង?»
«បងមានដឹងខ្លួនទេថាការនិយាយបែបនេះមានន័យថាម៉េច?» ចិញ្ចើមស្អាតចងចូលគ្នាមិនពេញចិត្តនិងអ្វីដែលបានលឺមុននេះ។
«ឯងក៏ដឹងថាបងគិតយ៉ាងម៉េច 7ឆ្នាំមកនេះ បងមិនធ្លាប់ភ្លេចឯង» គេស្រវាដៃស្រឡូនមកក្រសោបជាប់ គេមកចង់លែងនាងដូចដែលគេធ្វើ7ឆ្នាំមុនទេ ទើបពេលនេះគេលន់តួនាងកុំអោយបោះបង់គេ។
«បងឆ្កួតឬយ៉ាងម៉េច អោយខ្ញុំបញ្ជាក់ប៉ុន្មានដងទៀតថាខ្ញុំមិនដែលចាត់ទុកបងលើសពីបងប្រុស?» ក្រោមការអះអាងរបស់នាង ដៃស្រឡូនគ្រលាស់ចេញមួយទំហឹងពីការគ្រប់គ្រងរបស់គេ។
«លៀរ៍ បងស្រលាញ់ឯង!»
///ផាច់///
បាតដៃតូចត្រដាងលើអាកាស ទំលាក់លើថ្ពាល់នាយកម្លោះមួយទំហឹងជាមួយនិងប្រយោគឆ្លើយតបទៅវិញនឹងការសារភាពដ៏ខ្ពើមរអើមរបស់គេ។
«បើទោះបីយើងកើតពីផ្ទៃម្តាយផ្សេងគ្នា យើងទាំងពីរនៅតែជាបងប្អូននឹងគ្នា រេយ៍!» មិនមែននាងមិនដឹងពីចិត្តរបស់គេ តែ7ឆ្នាំមុន ដែលម្តាយរបស់គេបញ្ជូន រេយ៍ ទៅរៀនក្រៅប្រទេស នាងក៏សង្កេតភាពមិនប្រក្រតីមួយចំនួន តែនាងគិតថាមិនអីព្រោះនាងនៅក្មេង ហើយគិតថាការស្រលាញ់គេប្រគល់អោយដែលនាងមិនធ្លាប់ទទួលបានក្នុងត្រកូល ឆេមប័រលីន មិនខុសអីពីទំនាក់ទំនងបងប្អូន តែនាងគិតខុស ហើយនោះជាកំហុសដ៏ធំបំផុតរបស់នាងដែលនាងស្តាយក្រោយបំផុត។
YOU ARE READING
កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់
Romance"អូននឹងព្យាយាមឈប់ស្រលាញ់បង មេក៍..." នាងខ្សឹបខ្សួលប្រាប់បុរសជាទីស្រលាញ់ដោយក្រសែភ្នែកខកដំណង។ ពីមុននាងព្យាយាមស្រលាញ់គេ តែពេលនេះនាងនឹងព្យាយាមកាត់ចិត្តពីគេវិញម្តង... (រដូវកាលទី១) Philia Eden Chamberlin, an illegitimate child who was raised with hatred. G...