កូនរបស់ពួកយើង
ព្រឹកថ្ងៃថ្មី
រាងស្តើងនៅក្នុងរង្វង់ដៃមាំបម្រាស់តិចៗ ជាសញ្ញាអោយគេបន្ធូររង្វង់ចេញពីនាង ត្របកភ្នែកក្រាស់អោនមើលនារីក្នុងដៃ រួចថើបសក់រលោងដែលប៉ះច្រមុះ ជាមួយនឹងសម្តីដ៏ល្អែមល្ហែម។
«អរុណសួស្តី ហ្វី...»
«អរុណសួស្តី...» សម្លេងស្អកៗ របស់នាងធ្វើអោយគេសើចមួយរំពេច តែរាងស្តើងមិនខ្វល់ ហើយជ្រប់មុខស្វែងរកកំដៅពីដើមទ្រូងហាប់ណែនរបស់គេ។
«ត្រូវការអោយខ្ញុំលើកអាហារពេលព្រឹកអោយទេ?» គេស្នើខ្លួនយកអាសារ ព្រោះយប់មិញធ្វើបាបនាងខ្លាំងទើបមិនចង់អោយនាងលំបាកចុះទៅក្រោម។
«សុំគេងបន្តិចសិន សឹមចុះទៅញាំដោយខ្លួនឯង»
«តាមចិត្តនាង» ម្រាមដៃវែងវែកសក់នាងលេង រួចប្រទះភ្នែកនឹងស្នាមក្រហមលើករបស់នាង គេអោនថើបត្រង់ស្នាមនោះថ្នមៗ ហើយក្រោកចេញពីគ្រែទៅបន្ទប់ទឹក ទុកអោយភរិយាសម្លាញ់បន្តដំណេករបស់នាង។
____
ហ្វីលៀរ៍ អង្គុយរឹងស្តូកក្នុងបន្ទប់ទឹក ដៃស្រឡូនកាន់ប្រដាប់ពិនិត្យផ្ទៃពោះ ដែលមានស្នាមគំនូសពីរក្នុងដៃ។ នាងបាត់រដូវជាងបៅសប្តាហ៍ហើយ ក៏ចេះតែសង្ស័យក្នុងចិត្ត ទើបពេលត្រលប់ពីផ្ទះឳពុកវិញឈៀងចូលឱសថស្ថានទិញប្រដាប់ពិនិត្យផ្ទៃពោះបីបួនម៉ាកផ្សេងគ្នាដើម្បីតេស្តអោយប្រាកដចិត្ត ហើយពេលតេស្តគ្រប់ម៉ាកទាំងអស់រួច លទ្ធផលដូចគ្នាទាំងអស់ គឺនាងកំពុងមានផ្ទៃពោះ។ អារម្មណ៍ស្រពេចស្រពិលគ្របដណ្តប់ខួរក្បាលនាង ពេលដែលគិតដល់កូនរវាងនាងនិងមេក៍ នាងដឹងថាកូនគ្រាន់តែជាឧបករណ៍ដោះដូរសម្រាប់មហិច្ឆតារបស់នាង ហើយសម្រាប់ មេក៍ កូនក្នុងពោះនាងមិនខុសពីទាយាទដែលគេត្រូវការសម្រាប់ស្នងត្រកូល ។'ក្មេងដែលកើតឡើងដែលកើតឡើងសម្រាប់បំពេញបំណងមនុស្សធំ' គិតដល់ត្រឹមនេះ នាងអង្អែលពោះរាបស្មើរបស់ខ្លួន ហើយនិយាយសុំការអភ័យពីដំណក់ឈាមដែលដុះពន្លកក្នុងពោះរបស់នាង។
«ម៉ាក់សុំទោស កូនសម្លាញ់...»
___
រាងសង្ហារខាបព្រលឹងរបស់អ្នកជាប្តីអង្គុយលើកៅអីរង់ចាំភរិយាដែលគេងមិនទាន់ក្រោកយ៉ាងស្ងៀមស្ងាត់ គេមិនចង់ទៅធ្វើការដោយមិនបានញាំអាហារជាមួយនាងទើបសុខចិត្តពន្យាការងារដើម្បីឃើញមុខស្រទន់យូរជាងនេះបន្តិច។ កន្លងផុតយូរក្រែលដែរ ទើបឃើញស្រមោលរាងស្តើងដើរចុះពីជណ្តើរសន្សឹមៗ។
YOU ARE READING
កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់
Romance"អូននឹងព្យាយាមឈប់ស្រលាញ់បង មេក៍..." នាងខ្សឹបខ្សួលប្រាប់បុរសជាទីស្រលាញ់ដោយក្រសែភ្នែកខកដំណង។ ពីមុននាងព្យាយាមស្រលាញ់គេ តែពេលនេះនាងនឹងព្យាយាមកាត់ចិត្តពីគេវិញម្តង... (រដូវកាលទី១) Philia Eden Chamberlin, an illegitimate child who was raised with hatred. G...