យល់ច្រលំ
រយៈពេលបីថ្ងៃហើយ ដែលហ្វីលៀរ៍ អង្គុយចាំផ្លូវស្វាមីមិនឃើញចូលផ្ទះសម្បែង គេមិនសូម្បីតែតេប្រាប់នាងថាមានរឿងអី តែបែរជាសុខចិត្តតេប្រាប់អ្នកបម្រើជំនួសទៅវិញ នាងមិនដឹងថាមានរឿងអីកើតឡើងនៅក្រុមហ៊ុន ទើបបានជាគេរវល់រកពេលមកផ្ទះមិនបានបែបនេះ។
«អ្នកស្រី! អ្នកស្រី! លោកប្រុសត្រលប់មកវិញហើយ» លូស៊ី រត់ត្រហេបត្រហបមករកនាងជាមួយនឹងដំណឹងត្រលប់មកវិញរបស់ស្វាមីនាង។
«លូស៊ី ប្រាប់អ្នកបម្រើអោយរៀបចំអាហារ» នាងងាកទៅមើលនាឡិកា ក៏ដល់ពេលអាហារថ្ងៃត្រង់ល្មម ទើបមាត់តូចចេញបញ្ជាអោយរៀបចំអាហារសម្រាប់គេនិងនាង។
«មិនចាំបាច់» រាងខ្ពស់មកដល់តាំងពីថ្មើណាមិនដឹង និយាយឡើងទៅកាន់ស្រីបម្រើ។ ហ្វីលៀរ៍ លស់ព្រលឹងនឹងសម្លេងខ្លាំងៗ របស់គេ ទើបចិញ្ចើមស្អាត រមួលចូលគ្នាមិនពេញចិត្ត នាងមើលទៅមុខសង្ហាររបស់ស្វាមីដែលខានឃើញ៣ថ្ងៃទាំងចម្លែកចិត្ត នាងចង់សួរគេថាមានរឿងអីកើតឡើង តែក៏ត្រូវលេបសំនួរចូលពោះវិញ ពេលឃើញផ្ទៃមុខស្រអាប់ និងរង្វង់ភ្នែកជាំខ្មៅក្រោមភ្នែករបស់គេ។
«បងគួរញាំអាហារថ្ងៃត្រង់ មេក៍! ក្រពះទទេរមិនល្អចំពោះសុខភាព» នាងនិយាយក្នុងបំណងល្អ តែប្រុសសង្ហារមិនចាប់អារម្មណ៍និងការបារម្ភរបស់នាងក្រៅពីសម្លក់មុខប្រពន្ធសឹងធ្លាយដល់ក្រោយ មុននឹងកញ្ឆក់ដៃនាង ហើយអូសនាងឡើងទៅខាងលើ។
ឌឹប!
គេបោះនាងទៅលើពូក ដៃក្រាស់ជ្រោងសក់ទាំងស្មុគស្មាញ រួចសម្លេងគ្រលរនិយាយទៅកាន់នាង។
«កូនក្នុងពោះជាកូនអ្នកណា?»
សម្លេងរឹងកំព្រឹសនិយាយស្រាលៗ តែនាងលឺអ្វីដែលគេខ្ជាក់មកច្បាស់ នាងក្រោកឈរពេញកម្ពស់ បបូរមាត់ស្តើងខាំចូលគ្នាសឹងចេញឈាម ក្រសែភ្នែកស្រទន់ដែលសម្លឹងគេអម្បាញ់មិញរលាយបាត់ដូចទឹកកកត្រូវថ្ងៃ។
«ខ្ញុំរៀបការជាមួយបង បើមិនមែនកូនបងតើជាកូនអ្នកណា?» សម្លេងក្ងួររកកលចង់យំ មិនបានធ្វើអោយគេចិត្តត្រជាក់ ផ្ទុយទៅវិញគេបន្តនិយាយចាក់ដោតបេះដូងនាងស្ទើរប្រេះជាបំណែក...
YOU ARE READING
កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់
Romance"អូននឹងព្យាយាមឈប់ស្រលាញ់បង មេក៍..." នាងខ្សឹបខ្សួលប្រាប់បុរសជាទីស្រលាញ់ដោយក្រសែភ្នែកខកដំណង។ ពីមុននាងព្យាយាមស្រលាញ់គេ តែពេលនេះនាងនឹងព្យាយាមកាត់ចិត្តពីគេវិញម្តង... (រដូវកាលទី១) Philia Eden Chamberlin, an illegitimate child who was raised with hatred. G...