21

733 18 0
                                    

លទ្ធផលDNA

៚ភូមិគ្រឹះខាស្ពេនស័រ

ហ្វីលៀរ៍ ឡើងទៅលើបន្ទប់ព្រមទាំងមិនភ្លេចផ្តាំ លូស៊ី អោយយកទឹកកកឡើងខាងលើបន្ទប់សម្រាប់នាង។ រាងស្តើងបើកទ្វារក្រាក ជំពប់ភ្នែកនឹងរាងសង្ហារដែលអង្គុយផឹកវិស្គី សម្លឹងមកនាងវិញដំណាលគ្នា ទើបនាងប្រញាប់លើកដៃខ្ទប់ថ្ពាល់ខាងឆ្វេង ហើយងាកមុខចេញពីគេយ៉ាងលឿន។

«ធ្វើខ្លួនលឹបលរបែបនេះ អូនមានអីលាក់បាំងបងមែនទេ?»

'គេដឹង...' រាងស្តើងរឹងខ្លួនមួយរំពេច ព្រោះមិនគិតថាគេចាប់កំហុសនាងបានលឿនដល់ថ្នាក់នេះ។

«មេក៍...អូនឈឺ ហ៊ឺៗ» នាងប្តូរផែនការ រួចដើរទៅជិតគេទាំងទឹកភ្នែក មានចេតនាអោយគេឃើញស្នាមក្រហមលើថ្ពាល់របស់នាង។

បានផល! មេក៍ ទំលាក់កែវស្រាចុះហើយស្ទុះក្រោកពីសាឡុងមកចាប់អារម្មណ៍លើស្នាមនៅមុខរបស់នាង។

«អ្នកណា?» គេសង្គ្រឺតធ្មេញ ភ្លេចអស់រាល់សំនួរដែលគេត្រៀមសួរចម្លើយនាងពីរឿងកុហកគេទៅជួបបងប្រុសនាង។

«អូនឈាងទៅអើតបងប្រុសនៅពេទ្យ បន្ទាប់ពីត្រលប់មកពីយាមអ្នកម៉ាក់នៅផ្ទះវិញ ក៏ត្រូវអឺ...អ្នកស្រីម៉ារីលីន...» នាងសារភាពខ្លួនមុន ព្រមទាំងលើកហេតុផលនាងត្រូវឈឺខ្លួនមកសម្រួលនឹងរឿងដែលនាងកុហកគេ ព្រោះគិតថាធ្វើបែបនេះគេអាចនឹងមិនខឹងនាងខ្លាំង។

«សុំទោសដែលកុហកបង...» នាងបញ្ចប់ឃ្លារបស់នាង ដោយអោបចង្កេះមាំជាប់ ព្រមទាំងងើយមុខធ្វើភ្នែកគួរអោយអាណិតដាក់គេ។

មាត់ក្រាស់អោនថើបច្បិចនឹងមាត់ទន់ល្មើយរបស់នាង ដៃគ្រើមអង្អែលថ្ពាល់តូចច្រមិចរបស់នាងស្រាលៗ តែក្នុងចិត្តគេចង់បំបាក់ដៃដើមហេតុដែលធ្វើអោយមានស្នាមលើមុខប្រពន្ធរបស់គេបំផុត។

«បងនឹងដាក់ទោសអូន ហ្វី..» ទោះគេព្រមអត់អោនអោយនាង តែក្នុងនាមជាអ្នកជំនួញ គេមិនចូលចិត្តខាត ទើបរកវិធីខ្លះអោយនាងប៉ះប៉ូវគេវិញ។

«អូខេ! និយាយមក» នាងឆ្លើយដោយមិនស្ទាក់ស្ទើរ។

«និយាយថាអូនស្រលាញ់បងរៀងរាល់ព្រឹក!»

កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់Where stories live. Discover now